ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​តា​នៃ​បង្អួត​សម្រស់​ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទ​តា​នៃ​កំពុង​បង្អួត​សម្រស់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម​ដែល​មាន​រចនា​បទ​ដ៏​ល្អ​ឯក មិន​ខុស​ពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ផ្សេង​ទៀត​ឡើយ ក្នុង​ទឹកដី​ខេត្តសៀមរាប ។ និយាយ​ពី​

ខេត្តសៀមរាប ៖ ប្រាសាទ​តា​នៃ​កំពុង​បង្អួត​សម្រស់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម​ដែល​មាន​រចនា​បទ​ដ៏​ល្អ​ឯក មិន​ខុស​ពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ផ្សេង​ទៀត​ឡើយ ក្នុង​ទឹកដី​ខេត្តសៀមរាប ។ និយាយ​ពី​ឈ្មោះ​នៃ​ប្រាសាទ​តា​នៃ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ និង​បាន​ទៅ​ដល់ ។

ប្រាសាទ​តា​នៃ​មា​នទី​តាំងនៅ​ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម និង​ខាងកើត​ប្រាសាទតាកែវ​ឆ្ពោះទៅ​ខាងជើង​ប្រហែល​៨០០​ម៉ែត្រ ។​ប្រាសាទ​តា​នៃ កសាង​ឡើង​ក្នុង​សតវត្ស​ទី​១២ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន ។

អ្នកស្រី​ស៊​ត តុលា ជា​បុគ្គលិក​ផ្នែក​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​នៅ​ប្រាសាទ តា​នៃ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​ថា ជា​មធ្យម​នៅ​រដូវប្រាំង​មាន​ទេសចរ​ប្រមាណ​ពី​១៥០​ទៅ​២០០​នាក់ ដែល​ទៅ​ទស្សនា​ប្រាសាទ​តា​នៃ ។

នៅ​រដូវវស្សា​នេះ​មិនសូវ​មាន​ភ្ញៀវ​ទៅ​ប្រាសាទ​តា​នៃ ទេ គឺ​ក្នុង​មួយ​ថ្ងៃ​មាន​ប្រហែល​៥០​នាក់​តែ​ប៉ុណ្ណោះ ដោយសារ​ស្ថិត​នៅ​ក្នុង​ព្រៃ និង​ក្នុង​រដូវវស្សា​ផង​នោះ ដូច្នេះ​កម្រ​មាន​ទេសចរ​ចូល​ទៅ​ដល់​ប្រាសាទ​តា​នៃ​នេះ​ណាស់ ហើយ​ភ្ញៀវ​ទាំងនោះ​ច្រើន​ជា​បរទេស​ជនជាតិ​អឺរ៉ុប ។

អ្នកទេសចរ​គួរ​ចំណាយពេល​ទៅ​ទស្សនា​ប្រាសាទ​តា​នៃ ព្រោះ​មិន​ត្រឹមតែ​មាន​ទេសភាព​ស្រស់​ស្អាត ថែម​ទាំង​មាន​សភាព​ស្ងប់ស្ងាត់ សក្តិ​សមជា​ទី​សក្ការ​ដ៏​មាន​បារមី សម្រាប់​អ្នកមាន​ជំនឿ ។ លើស​ពី​នេះ​ភ្ញៀវ​ទេសចរ​នឹង​បានឮ​សំឡេង​ទឹកធ្លាក់​ចេញពី​ទំនប់​បារាំង ដែល​ស្ថិត​នៅ​ខាងជើង​ប្រាសាទ​តា​នៃ​ដែល​មាន​ចម្ងាយ​ពី​គ្នា​ត្រឹម​១០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ៕