ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ចាប់ពីពេលនេះទៅមិនអត់ឱនឲ្យអ្នកជេរប្រមា.ថគណបក្សប្រជាជនកម្ពុជាឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ​មិន​អត់ឱន​ឲ្យ​អ្នក​ណា​ដែល​ជេរ​ប្រមា​.​ថ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ ថ្លែង​ក្នុង​ពិធី​ឱកាស​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​គោក​រកា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ​មិន​អត់ឱន​ឲ្យ​អ្នក​ណា​ដែល​ជេរ​ប្រមា​.​ថ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។

ថ្លែង​ក្នុង​ពិធី​ឱកាស​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​ពួក​អា​ចង្រៃ​នេះ​ចាប់​ឡើង​មាន​អ្វី​ក្រៅពី ជេរ​ឯង​នោះ​ទេ ចាប់ពី​ថ្ងៃនេះ​តទៅ​អត់​មាន​អត់ឱន​លើកលែង​ឲ្យ​នោះ​ទេ នេះ​និយាយ​ឲ្យ​ច្បាស់​។​តាំងពី​ក្រោម​ដល់​លើ​បើ​ត្រូវ​វៃ​ខ្នោះ គឺ​វៃ​តែ​ម្តង ហេតុ​អ្វី​បានជា​ខ្ញុំ​និយាយ​បែប​នេះ​ដោយសារ​សំដី​អ្នកឯង បើ​អ្នកឯង​និយាយ​ប៉ះពាល់​មាន​អ្នក​វៃ​អ្នកឯង​»​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា អ្នកខ្លះ​ថា​ប្រភព​គណបក្ស​ប្រជាជន​កើតឡើង​ដោយសារ​វៀតណាម​ជា​អ្នក​បង្កើត​អី​ញ្ចឹ​ង​ទៅ ជេរ​ម៉ា​ឆ្អែត​«…» ពួក​ឯង​សម និង​គុក​ណាស់ សូម​ប្រាប់​ឲ្យ​ហើយ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ព្រមាន​ថា ក្រុមប្រឆាំង​ខ្លះ​មិន​អាច​ទៅ​ណា​រួច​ទេ ប្រៀ​ម​ដូច​ជា ត្រី​ក្នុង​កន្ត្រក់​អាច​ចាប់​បាន​ពេល​ណា​ក៏​បាន​ដែរ​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កុំ​ឲ្យ​ជនបរទេស​លូកដៃ​ចូល​រឿង​ជាមួយ​ក្រុមប្រឆាំង​ដែល​ជេរ​ប្រមា​.​ថម​កលើ​គណបក្ស​ប្រជាជន​កម្ពុជា​។ ហើយ​បើ​លូកដៃ​ចូលរួម សូម​មើល​ថា តើ​ក្រុមប្រឆាំង​និយាយ​អ្វីខ្លះ?​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា រឿង​អ្នក​ចេញ​សែក​អត់​លុយ​ដឹង​តែ​ជាប់គុក​ហើយ ហើយ​កុំមក​ជេរ​គេ​ថា កៀបសង្កត់​ខ្លួន​ឲ្យ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ