ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ប្រជុំ​កំណត់​តម្រាយ​ផ្លូវ​បន្ថែម​ខ្សែ​រថយន្តក្រុង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​​ក​ក្ត​ដា ឆ្នាំ​​២០១៧ បាន​ប្រជុំ​ជាមួយ​មន្ត្រី​ជុំនាញ​របស់​ខ្លួន ដើម្បី​ពិនិត្យ​អំពី​តម្រាយ​ផ្លូវរ​ត់របស់​ខ្សែ​រថយន្តក្រុង​ចំនួន​២​ខ្សែ​ទៀត​ឲ្យ​បាន​សរុប​៥​ខ្សែ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​​ក​ក្ត​ដា ឆ្នាំ​​២០១៧ បាន​ប្រជុំ​ជាមួយ​មន្ត្រី​ជុំនាញ​របស់​ខ្លួន ដើម្បី​ពិនិត្យ​អំពី​តម្រាយ​ផ្លូវរ​ត់របស់​ខ្សែ​រថយន្តក្រុង​ចំនួន​២​ខ្សែ​ទៀត​ឲ្យ​បាន​សរុប​៥​ខ្សែ បន្ទាប់​ពី​ប្រទេស​ចិន​ បាន​ផ្តល់​ជំនួយ​រថយន្តក្រុង​ចំនួន​១០០​គ្រឿង កាលពី​ពេល​ថ្មី​ៗ​នេះ ទោះបី​មក​ដល់​ពេល​នេះ រាល់​ការ​បំរើសេវា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​៣​ខ្សែ​នៅ​រាជ​ធានី​ភ្នំពេញ មានការ​ខាតបង់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ខែ​ក្តី ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បន្តសកម្មភាព​ពង្រីក​ខ្សែ​រត់​បន្ថែម​ទៀត ដោយ​មិន​រា​ថយ​ឡើយ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​១០០​គ្រឿង​នេះ នឹង​ត្រូវ​បែងចែក​មួយ​ចំនួន​ទៅ​បំពេញ​ឲ្យ​រថយន្តក្រុង​ចាស់​ៗ​ដែល​ខូច​ក្នុង​ចំណោម​៥៧​គ្រឿង​ដែល​កំពុង​ដំណើរការ​នៅ​លើ​ខ្សែ​រត់​ចំនួន​៣ នៅ​សល់​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ពង្រីក​ខ្សែ​រត់​ចំនួន​២​ខ្សែ​បន្ថែម​ទៀត ។​ លោក​បន្ត​ថា ការ​ពង្រីក​សេវា​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នេះ បាន​ធ្វើ​ឡើង ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​រួម ​ហើយ​កាត់​បន្ថយ​កំណើន​នៃ​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ណ៍ ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​មាន​សេវា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​ចំនួន​៣​ខ្សែ ដែល​កំពុង​ដំណើរការ ក្នុង​នោះ​ ៖

ខ្សែរ​ត់ទី​១-​ចេញពី​ម្តុំ​ឬ​ស្សី​កែវ​ត្រង់​គីឡូម៉ែត្រ​លេខ​៩ ឆ្ពោះទៅ​ដល់​វត្ត​ក្តី​តា​កុយ​តាម​ផ្លូវជាតិ​លេខ​១

ខ្សែ​ទី​២-ចេញពី​ផ្សារ​រាត្រី​ទៅ​ដល់​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល

និង​ខ្សែ​ទី​៣-​ចេញពី​ផ្សារ​រាត្រី​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ ដែល​ចំនួន​អ្នក​ជិះ​គិត​ជា​មធ្យម ក្នុង​មួយ​ថ្ងៃ​មាន​ចន្លោះ​ពី​៥​ពាន់​នាក់ ទៅ​៧​ពាន់​នាក់ ៕