ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​បក្សនយោបាយ​ជា​ឯកច្ឆ័ន្ទ​ដោយ​សម្លេង​៤២

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សមាជិក​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី១៨ កក្កដា ​ឆ្នាំ​២០១៧​ នេះ​ បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ជា

រាជធានី​ភ្នំពេញ​ ៖ សមាជិក​ព្រឹទ្ធសភា​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី១៨ កក្កដា ​ឆ្នាំ​២០១៧​ នេះ​ បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ជា​ឯកច្ឆ័ន្ទ​ដោយ​សម្លេង​៤២ លើ​៤២​សម្លេង​។​

ព្រឹក​នេះ​ព្រឹទ្ធសភា​ប្រជុំ​ពិភាក្សា​ និង​អនុម័ត​ច្បាប់​គណបក្ស​នយោបាយ​ក្រោម​អធិបតីភាព​សម្តេច ​សាយ ​ឈុំ ​ប្រធាន​ព្រឹទ្ធសភា ដោយ​មាន​តែ​សមាជិក​ចូលរួម​សរុប​៤២​រូប ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​មិន​ចូល​ទេ​ កិច្ចប្រជុំ​នៅ​ព្រឹក​នេះ​ទេ​។ ច្បាប់​នេះ​នឹង​ត្រូវ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ប្រញាប់​ផង​ដែរ​។ ដូច្នេះ​លោក សម រ​ង្ស៊ី អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​មិន​អាច​លូកដៃ​ធ្វើ​នយោបាយ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​បក្ស​ប្រឆាំង​ទៀត​នោះ​ទេ​។​

ជា​ពិសេស​ច្បាប់​ថ្មី​នេះ គឺ​តម្រូវ​ឲ្យ​បក្ស​ប្រឆាំង​លុប​រូប​លោក សម រ​ង្ស៊ី ​ចេញពី​ឡូ​ហ្គោ​របស់​គណបក្សប្រឆាំង ឬ​ឈប់​ដាក់​តាំង​រូប​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​ទី​សាធារណៈ​ជា​ដាច់ខាត ដោយ​ថា​លោក សម រ​ង្ស៊ី ជា​ទណ្ឌិត​។​

កន្លង​មក លោក ឈាង វុន អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្សកាន់អំណាច​នឹង​មិន​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ដូច​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ទេ​។ ព្រោះ​ថាបើ​មេដឹកនាំ​គណបក្សប្រឆាំង​មិន​បំពាន​ច្បាប់​នេះ គឺ​គ្រប់យ៉ាង​គ្មាន​បញ្ហា​នោះ​ទេ​៕​