តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅក្លឹប Manchester United បានបង្ហើបឲ្យដឹងថា ខ្លួនមិនដែលធ្លាប់គិតថានឹងយក Ronaldo ពី Real Madrid ឡើយ ព្រោះវាជារឿងដែលមិនអាចទៅរួច ។
ការត្រលប់មកក្លឹបបិសាចក្រហមវិញ គឺត្រូវបានគេនិយាយតៗគ្នា បន្ទាប់ពីកីឡាករកំពូល Cristiano Ronaldo មានគំនិតចង់ចាកចេញពីក្លឹបអធិរាជស ដោយសារតែមានបញ្ហាចោទប្រកាន់ពីរឿងមិនបង់ពន្ធប្រាក់ចំណូលនៅប្រទេសអេស្ប៉ាញ ។
កីឡាករលំដាប់ពិភពលោករូបនេះ ធ្លាប់បានរស់នៅក្នុងក្លឹបបិសាចក្រហមអស់រយៈពេល៦ឆ្នាំ មុននឹងចូលក្នុងក្លឹបអធិរាជស ។ កាលពីនៅលេងឲ្យក្លឹបបិសាចក្រហម Ronaldo ធ្លាប់ជួយក្លឹបឲ្យលើកពាន Premier League ៣លើក និងទទួលជ័យជំនះបានពាន Champions League ។ ក្រោយមកទើបប្តូរទៅក្លឹបអធិរាជស ដែលជាក្លឹបនាពេលបច្ចុប្បន្ន ជាមួយនឹងតម្លៃខ្លួន ១០៤លានដុល្លារ ។
លោក Jose បានមានប្រសាសន៍ថា ៖ “ ពួកយើងមិនដែលដែលគិតថា Ronaldo នឹងចាកចេញពីក្លឹបរបស់គេទេ ព្រោះគេគឺជាកីឡាករខ្លាំងនៅក្នុងក្លឹប ។ ពួកយើងក៏មិនអាចរកហេតុផលណា ដែលអាចឲ្យ Ronaldo ចេញពីក្លឹបអធិរាជសរបស់គេដែរ ។ ខ្ញុំនឹងមិនយកពេលទៅគិតរឿងអត់ប្រយោជន៍ ទៅលើរឿងដែលមិនអាចទៅរួចនោះទេ ៕ ”
ចែករំលែកព័តមាននេះ