ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​អនុវត្ត​ដីកាចាប់ខ្លួន​យាយ​ម៉ា​យ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ហើយ

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ កក្កដា ២០១៧​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ បាន​អនុវត្ត​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន​មេ​ខ្មូត​ព្រៃឈើ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៧ កក្កដា ២០១៧​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ បាន​អនុវត្ត​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន​មេ​ខ្មូត​ព្រៃឈើ ប្រចាំ​ខេត្តកំពង់ធំ​ម្នាក់ ដែល​មាន​រហស្សនាម​(​យាយ​ម៉ា​យ​)​។ តាម​ដីកា​ឲ្យ​ចាប់ខ្លួន លេខ​:៧៧ ព្រ​.​ទ​/២០១៧ ចុះ​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ ដោយ​លោក ឃ​ន សកល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ធំ​បញ្ជាក់​ថា ការ​ចាប់​ឲ្យ​ខ្លួន​ឈ្មោះ ឃ្វៀន ធី​ម៉ា​យ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ពី​បទ​ប្រមូល និង​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​(​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​)​។

តែ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់ ម្នាក់​ឈ្មោះ ឃ្វៀន ធី​ម៉ា​យ ភេទ​ស្រី ហៅ​យាយ​ម៉ា​យ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អភិ​វ​ឌ្ឈ​ន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​អ្នក​ជួញ​ឈើ និង​ម្នាក់​ទៀត​ឈ្មោះ មុន គ​ន្ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កសិករ ឃុំ​ស្រងែ ក្រុង​ខេត្ត សៀមរាប (​ជា​អ្នកបើកបរ​រថយន្ត​)​ឲ្យ​យាយ​ម៉ា​យ​។ ក្នុង​នោះ​ក៏​មានការ​ដកហូត​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ សេរី​ឆ្នាំ​១៩៩៩ ស្លាក​លេខ AN-4757 ជា​ស្លាក​លេខ​ក្លែងក្លាយ​៕