ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ចិត្ត​ផ្លែ​ល្វា​បាន​ប្រាណ​ដោះដៃ ហើយ​គំរាម​ទារប្រាក់​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន ហើយ បញ្ជូន​ទៅ​កាន់​សាលាដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន ហើយ បញ្ជូន​ទៅ​កាន់​សាលាដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ ដោយ​ជាប់ចោទ​ពី​បទ គំរាមកំហែង​ហែកកេរ្តិ៍ (​គំរាម​ទារប្រាក់​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក​) ពី​ជន​រង​គ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាត​កាយ​។ យុវជន​រូប​នោះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ហៅ ភ័​ក្រ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​នៅផ្ទះ​។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​យុវជន​ម្នាក់​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ដោយ​បានការ​សម្របសម្រួល​ពី​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​អាយុ​២០​ឆ្នាំ បាន​ស្គាល់ឈ្មោះ ម៉​ម ភ័​ក្ត្រា តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​បាន​ស្រលាញ់​គ្នា​ធ្វើ​ជា​សង្សារ និង​មានការ​ណាត់គ្នា​ទៅ​រួមដំណេក​នៅផ្ទះ​សំណាក់​យីហោ​(​បឹង​ឈូក​) ក្នុងស្រុក​កំពង់ត្រាច​ជា​ច្រើន​លើក​។ បន្ទាប់​ពី​មានការ​រួមដំណេក​ជា​ច្រើន​ដង​រួច​មក និង​ចុង​ក្រោយ​នេះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា គេ​តែងតែ​គំរាម​ជន​រង​គ្រោះ​ឲ្យ​ធ្វើ​អ្វី​ដែល​គេ​ចង់បាន តែបើ​មិន​ព្រម​ទេ​គេ​នឹង​គំរាម​បង្ហោះ​រូបភាព​អាក្រាត​កាយ​ទាំង​ពីរ​នាក់ ដែល​គេ​លួច​ថត​នៅ​ពេល​រួមដំណេក​ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា​នោះ​។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ២០១៧ ដដែល ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​ទូ​ស័ព្ទ​ទៅ​ជន​រង​គ្រោះ ដោយ​និយាយ​ទារប្រាក់​ចំនួន​៣០​ម៉ឺន​រៀល បើ​មិន​ឲ្យ​ទេ​គេ​នឹង​បង្ហោះ​រូបភាព​អាក្រាត​នោះ​។ ដោយ​ចង់​ឲ្យ​មានរឿង​វែង​ឆ្ងាយ និង​បែកធ្លាយ​រឿងអាស្រូវ​នោះ ជន​រង​គ្រោះ​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ទៅ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ចំនួន​២០​ម៉ឺន​រៀល​ទៅ ក្រោយមក​បាន​វេរ​ប្រាក់​១០​ម៉ឺន​រៀល​ថែម​ទៀត​។ លុះ​ថ្ងៃ​ទី​០១ មីនា ២០១៧ ម៉​ម ភ័​ក្ត្រា បាន​ទូរស័ព្ទ​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​នៅ​រោងចក្រ​ស៊ីម៉ង់​ខេ​ស៊ី​មេន ខេត្តកំពត ដើម្បី​សុំ​បែកផ្លូវ និង​ឈប់​ឲ្យ​មានការ​ទាក់ទង​គ្នា ពេល​នោះ​ឈ្មោះ ម៉​ម ភ័​ក្ត្រា នៅ​តែ​គំរាម​ជន​រង​គ្រោះ បើ​នាង​មិន​ព្រម​ធ្វើ​តាម​គេ​ទេ​។

ជន​រង​គ្រោះ​ក៏​បាន​វិល​ត្រលប់​មក​ភ្នំពេញ​វិញ​ទាំង​ក្តី​ឈឺចាប់​បំផុត​នូវ​ទ​ង្វើ​របស់​មនុស្ស​ប្រុស​ម្នាក់​ដែល​បាន​ធ្វើ​មក​លើ​នាង មិន​ខុស​ពាក្យចាស់​ថា​(​ប្រាក់​ក៏​បង់ ថង់​ក៏​ដាច​) ឈឺចាប់​ដែល​ខ្លួន​ជា​មនុស្ស​ស្រី​ម្នាក់ ខំ​ស្រលាញ់​មនុស្ស​ប្រុស​ប្តូរផ្តាច់​រហូត​ប្រគល់​ខ្លួនប្រាណ​លាក់បាំង​ពី​ឪពុក​ម្តាយ និង​ញាតិ​មិត្ត​ជិតខាង ដោយ​គិត​ថា គេ​មនុស្ស​ប្រុស​ស្មោះត្រង់ តែ​ទីបំផុត​ជា​ផ្លែ​ល្វា ជា​ប្រុស​ព្រាន បាន​ប្រាណ​ហើយ​ដោះដៃ មិនតែប៉ុណ្ណោះ​ថែម​ទាំង​គំរាមកំហែង​គ្រប់​បែប​យ៉ាង​។ ចុង​ក្រោយ​ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក ហើយ​បាន​កំណត់​ត្រឹម​៥​ថ្ងៃ បើ​មិន​បាន​ប្រាក់​ទេ គេ​នឹង​មិន​លើកលែង​ដាច់ខាត​ត្រូវ​តែ​បង្ហោះ​រូបភាព​វី​ដេ​អូ​អាក្រាត​កាយ​នោះ​។

ពេល​ឈ្មោះ ម៉​ម ភ័​ក្ត្រា បាន​គំរាម​ច្រើន​លើក​ដូច្នេះ ជន​រង​គ្រោះ​ដាច់​ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ប្រុស​ព្រាន​ម្នាក់​នេះ ។ បានជា​នៅ​ថ្ងៃ​ទី​១៥ កក្កដា សមត្ថកិច្ច​បាន​រៀបចំ​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​នៅ​ពេល​ទៅ​ទទួលយក​ប្រាក់​។ ចម្លើយ​ឈ្មោះ ម៉​ម ភ័​ក្ត្រា ដែល​ជា​ជន​ត្រូវ​ចោទ​ឆ្លើយ​សារភាព​នៅ​មុខ​សមត្ថកិច្ច ប្រហាក់ប្រហែល​នឹង​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ដែរ ព្រមទាំង​បាន​ទទួលស្គាល់​ការ​ពិត​ដូច​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​។

ប្រភព​ព័ត៌មាន​បន្ត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ និង ជន​រង​គ្រោះ​បាន​សម្រុះសម្រួល​គ្នា​ព្រមព្រៀង​បញ្ចប់​វិវាទ រឿង​អាក្រក់​កន្លង​មក​រួច​ទៅ​ហើយ និង​មាន​សំណង​ជំងឺ​ចិត្ត​ផង​ដែរ​។ ប៉ុន្តែ​ជន​ត្រូវ​ចោទ​នៅ​មាន​ជាប់​បណ្តឹងអាជ្ញា​មួយទៀត ទើបត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ឈ្មោះ ម៉​ម ភ័ក្ត្រ ទៅ​ជូន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ រហូត​ដល់​ល្ងាច​តំណាង​អយ្យការ​សាកសួរ​មិន​ទាន់​ចប់ បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ តម្រូវ​ឲ្យ​នាំ​មក​សួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នេះ​បន្ត​ទៀត​៕