ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​…​មានរឿង​អីហ្នឹង​ភ្នាក់ងារ​ពន្ធដារ​ចុះ​ឆែកឆេរ​ទូក​របស់ Cristiano Ronaldo

6 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ទូក​របស់​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid

អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ទូក​របស់​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid ត្រូវ​បាន​ភ្នាក់ងារ​ពន្ធដារ​ចុះ​មក​ឆែកឆេរ​នៅ​កោះ Balearic ដោយ​ប្រាប់​ថា​មិន​មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធ​ដូច​កាល​គ្រា​កន្លង​ឡើយ ។ មាន​ភ្នាក់ងារ​ពន្ធដារ​ជា​ច្រើន​នាក់​បាន​ធ្វើការ​ត្រួតពិនិត្យ​ទូក​របស់ Ronaldo នៅ​ក្នុង​រដ្ឋ Formentera ។ 

តាម​ព័ត៌មាន Hola បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​គេ​ចុះ​ទៅ​ត្រួតពិនិត្យ​ទូក​កំសាន្ត​របស់ Ronaldo នោះ​គឺ​រូបគេ និង​មិត្តភក្តិ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ។ គេ​បាន​បញ្ជាក់​ថា​ការ​ឆែកឆេរ​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធ​ដូច​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ទេ ។ 

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា ពេល​កន្លង​មក​ថ្មី​ៗ​នេះ Ronaldo ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បញ្ហា​មិន​បង់ពន្ធ​ប្រាក់​ចំនូល​នៅ​ប្រទេស​អេ​ស្ប៉ា​ញ រហូត​ដល់​ថ្នាក់​រូបគេ​មិន​ចង់​នៅ​ប្រទេស​នេះ​តទៅ​ទៀត ហើយ​ចាក់​ចេញពី​ក្រុម Real Madrid​។ តែ​ក្រោយមក រឿងរ៉ាវ​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​មានការ​ដោះស្រាយ​ត្រឹមត្រូវ ៕