ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបជនជាតិចិន ដែលជំរិតទារប្រាក់តាមប្រព័ន្ធ Internet

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នេះ ម្លាំ​ង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហ​ការណ៍​ជាមួយនឹង​កម្លាំង​នគរបាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​គំរាមកំហែង​ជំរិត​ទារប្រាក់​តាម​ប្រពន្ធ​អ៊ី​ន​ធើ​ណេ​ត (VOIP) ពី​ជន​រង​គ្រោះ នៅ​ឯ​ប្រទេស​ចិន បាន​សរុប​ចំនួន​៣១​នាក់ (​ស្រី​០៩​នាក់​) ទៅ​តាម​គោលដៅ​ចំនួន​៣​ទីតាំង​ផ្សេង​ៗ​គ្នា ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ព្រឹក​នេះ​ដែរ កម្លាំង​របស់​លោក​បាន​ធ្វើការ​សហ​ការណ៍​ជាមួយនឹង​កម្លាំង​នគរបាល​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​បទល្មើស​គំរាមកំហែង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ចំនួន​៣​ទីតាំង​ផ្សេង​ៗ​គ្នា នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយ​គោលដៅ ទី​១.​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ Phnom Penh Helina ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៩៦ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៨​នាក់ ក្នុង​នោះ​មាន​ស្រី​៥​នាក់ ។ គោលដៅ​ទី​២.​នៅ​សណ្ឋាគារ Phnom Penh Mekong View Tower ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៨​នាក់ (​ស្រី​៤​នាក់​) និង​គោលដៅ​ទី​៣.​នៅ​សណ្ឋាគារ Phnom Penh Diamond មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​៥​នាក់​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គំរាមកំហែង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ទាំង​៣​ទីតាំង ខាងលើ​នេះ​ដែរ កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​សរុប​ចំនួន​៣១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​០៩​នាក់ ក្រោយ​ពី​ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​របស់​លោក អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ ។

ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គំរាមកំហែង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ទាំង​៣​ទីតាំង​ខាងលើ និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​៣១​នាក់ (​ស្រី​០៩​នាក់​) នេះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ធ្វើការ​សហ​ការណ៍​ជាមួយនឹង​កម្លាំង​មាន​សម្ថ​កិច្ច​របស់​រដ្ឋាភិបាល​ប្រទេស​ចិន មក​ទទួលយក​ទៅ​វិញ​ផង​ដែរ ។