កុំឲ្យ McGregor ថាអត់លុយទិញអាវធំពាក់ទៀត Floyd អួតនាឡិកាតម្លៃ1.4លានដុល្លារ
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករប្រដាល់លុយវាល់គីប Floyd Mayweather
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករប្រដាល់លុយវាល់គីប Floyd Mayweather
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករប្រដាល់លុយវាល់គីប Floyd Mayweather បានពាក់នាឡិកាប្រណិតម៉ាក Hublot ដែលមានតម្លៃដល់ទៅ១.៤លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងគ្រឿងអលង្ការផ្សេងទៀត នៅក្នុងជំនួបឌឿដងពាក្យសម្តីជាលើកចុងក្រោយមុនថ្ងៃប្រកូតខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ។
ជាការពិតណាស់ នៅថ្ងៃសុក្រនេះមានមនុស្សជាច្រើនបានចូលរួមទស្សនាសង្គ្រាមពាក្យសម្តី រវាងកីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោក Floyd Mayweather និង Conor McGregor ។ Floyd បានធ្វើឲ្យខ្លួនមានប្រៀបជាងដៃគូប្រយុទ្ធ ដោយប្រើប្រាស់ទ្រព្យធនដ៏ហូរហៀររបស់ខ្លួន ។ ម្យ៉ាងវិញទៀត ការពាក់នាឡិកាតម្លៃមហាសាលនេះគឺដោយសារតែ McGregor ធ្លាប់ថាឲ្យ Floyd ថាគ្មានលុយទិញអាវធំពាក់នឹងគេ ព្រោះជាប់រឿងក្តីក្តាំងពន្ធ ។
គួរបញ្ជាក់ថា ការធ្វើសង្គ្រាមពាក្យសម្តីរវាងគូប្រយុទ្ធខាងលើបានបញ្ចប់ហើយនៅទីក្រុងឡុង ចក្រភពអង់គ្លេស ក្រោយពីបានធ្វើឡើងនៅក្នុងទីក្រុងធំៗ៣រួចមកហើយនៅសហរដ្ឋអាមេរិក ដែលរូមមាន Los Angeles, Toronto និង New York ៕
ចែករំលែកព័តមាននេះ