ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ozil គ្មាន​ចិត្តរក​អ្នក​ថ្មី​ក្រៅពី​ក្រុម​កាំភ្លើង​ធំ​ឡើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អនាគត​របស់​កីឡាករ Alexis Sanchez នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ខណៈ​ដែល​កីឡាករ Mesut Ozil បង្ហើប​ថា

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អនាគត​របស់​កីឡាករ Alexis Sanchez នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ខណៈ​ដែល​កីឡាករ Mesut Ozil បង្ហើប​ថា ខ្លួន​ចង់​នៅ​លេង​ឲ្យ​ក្រុម​កាំភ្លើង​ធំ Arsenal តទៅ​ទៀត ។ រូបគេ​នឹង​ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្រុម​ពី​រឿង​អនាគត បន្ទាប់​ពី​ប្រកួត​ត្រៀម​រដូវ​កាល​ថ្មី​នៅ​អូស្ត្រាលី ។ 

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​មាន​បំណង​ចង់​ពន្យា​កុងត្រា​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ផុត​នៅ​ក្នុង​រដូវ​កាល​២០១៧-២០១៨ ។ លោក​បាន​និយាយ​ថា «​វា​ពិតជា​ទីកន្លែង​ដែល​ខ្ញុំ​ចង់​នៅ​រហូត​» ។

Ozil បាន​បន្ត​ទៀត​ថា «Arsenal គឺជា​ក្រុម​មួយ​ដ៏​ល្អ​អស្ចារ្យ ហើយ​ខ្ញុំ​តែងតែ​និយាយ​ថា​ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់ ដែល​បាន​នៅ​ក្នុង​ក្រុម​នេះ ។ នៅ​ក្រោយ​ពេល​ត្រឡប់​មក​ពី​ទីក្រុង​ឡុ​ង​វិញ យើង​នឹង​ចរចា​គ្នា​ពី​រឿង​អនាគត​» ៕