ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​​ស្លា.ប់ និង​បាត់​ខ្លួន​ច្រើន​នាក់

6 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ថា មនុស្ស​២៧​នាក់​ស្លា.ប់ ហើយ​៥៤​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ការ​លិច​នាវា​មួយ​គ្រឿងក្នុង​ព្រែក KASAI ភាគ​និរតី​នៃ​សាធារណរដ្ឋ​

កុង​ហ្គោ​-​កា​មេ​រ៉ូ​ន ៖ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ថា មនុស្ស​២៧​នាក់​ស្លាប់ ហើយ​៥៤​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ការ​លិច​នាវា​មួយ​គ្រឿងក្នុង​ព្រែក KASAI ភាគ​និរតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា ជន​រង​គ្រោះ​ទាំងនេះ​ធ្វើ​ដំណើរ​តាម​នាវា​ចាប់​ត្រី​បា​ឡែ​ន​មួយ​គ្រឿង ដែល​លិច​កាលពី​យប់​ថ្ងៃ​ទី​១៣ មក​១៤ កក្កដា ។ ការ​ដឹក​លើស​ចំណុះ និង​ការ​ស្រវឹងស្រា​របស់​អ្នក​បើក​ជា​ប្រភព​នៃ​ការ​លិច​នាវា​នេះ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នាវា​នេះ​បាន​ចាក​ចេញពី​ទីក្រុង​ឌី​បា​យ៉ា ខេត្ត KASAI កណ្តាល​ទៅ​កាន់​ក្រុង ILIEBO ស្ថិត​ក្នុង​ខេត្ត​មួយទៀត​នា​ភាគ​កណ្តាល​គឺ​ខេត្ត KASAI ។ គឺ​នៅ​ព្រែក KASAI ខេត្ត INONGO ភាគ​ខាងលិច​ប្រទេស ដែល​គ្រោះថ្នាក់​នេះ​កើត​មាន ។ ភាគច្រើន​នៃ​ជន​រង​គ្រោះជា​សិស្សសាលា​ដែល​ធ្វើ​ដំណើរ​ពេល​វិស្សមកាល ។

ផ្លូវ​ទឹកជា​ផ្លូវ​ដែល​ប្រើ​ច្រើន​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​មាន​ផ្លូវទឹក​យ៉ាងច្រើន ហើយ​សំខាន់​បំផុត​គឺ​បឹង​កុង​ហ្គោ​មាន​បណ្តោយ​ដល់​ទៅ​៤.៧០០​គីឡូម៉ែត្រ រួច​មាន​ដៃ​បឹង​ជា​ច្រើន ឯ​ព្រែក KASAI មាន​បណ្តោយ​ដល់​ទៅ​២.៣៦១​គីឡូម៉ែត្រ ។

ចំណែក​នៅ​ប្រទេស​កា​មេ​រ៉ូ​ន​វិញ​នាវា​មួយ​គ្រឿង​របស់​កងទ័ព​ប្រទេស​នេះ​ដែល​ដឹក​ទាហាន​ជា​ច្រើន​សិប​នាក់​នៃ​កងពល​អន្តរាគមន៍​រហ័ស​បាន​លិច​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ក្នុង​ដែនទឹក​កា​មេ​រ៉ូ​ន ។ នាវា​នេះ​បាន​លិច​នៅ​ចន្លោះ​ទីក្រុង​លី​ម​បេ (​ភាគ​និរតី​) និង​ក្រុង​បា​កាស់​ស៊ី ។ មាន​ទាហាន​ច្រើន​សិប​នាក់​ជិះ​ក្នុង​នាវា​នេះ ក្នុង​នោះ​មាន​វរសេនីយ៍ឯក​ម្នាក់​ផង រួច​ពួក​គេ​ច្រើន​នាក់​ត្រូវ​បាត់​ខ្លួន ។ កងទ័ព​បាន​ធ្វើ​ប្រតិបត្តិការ​តាម​រុករក រួច​សាកសព​ទាហាន​ម្នាក់​ទើប​ស្រង់​បាន ។

កងពល​អន្តរាគមន៍​រហ័ស​នេះ រួមចំណែក​ជា​ពិសេស​ការពារ​សន្តិសុខ​នៅ​ឧបទ្វីប​បា​កាស់​ស៊ី ដែល​កាលពីមុន​ជា​កន្លែង​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង ៕