ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​…​លើក​មុន Leicester ពេល​នេះ Chelsea ម្តង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប Chelsea បាន​ជះ​លុយ​ទិញ​នាឡិកា​ថ្លៃ​ប្រហែល​១១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ឲ្យ​ទៅ​កីឡាករ​នៅ​ក្នុង​ក្លឹ​ប​ទាំងមូល

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្លឹ​ប Chelsea បាន​ជះ​លុយ​ទិញ​នាឡិកា​ថ្លៃ​ប្រហែល​១១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ឲ្យ​ទៅ​កីឡាករ​នៅ​ក្នុង​ក្លឹ​ប​ទាំងមូល ។ តាម​ការ​បង្ហោះ​នៅ​ក្នុង Instagram របស់​កីឡាករ Willian បាន​ឲ្យ​ឃើញ​ពី​ប្រអប់​នាឡិកាដៃ និង​សំបុត្រ​ពី​សំណាក់​ម្ចាស់​ក្លឹ​បលោក Bruce Buck ។ 

នៅ​ក្នុង​សំបុត្រ​នោះ​បាន​សរសេរ​ថា «​តាំង​នាម​ជំនួស​លោក Abramovich និង​ក្រុមប្រឹក្សាភិបាល​របស់​ក្លឹ​ប ខ្ញុំ​សូម​អបអរ​ចំពោះ​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​អំឡុង​រដូវ​កាល​២០១៦-២០១៧» ។

ការ​ផ្តល់​ជូន​នេះ​ធ្វើ​ឡើង​ក្រោយ​ក្លឹ​ប Leicester ដែល​បាន​ជូន​រង្វាន់​ឡាន BMW ថ្លៃ​១០​ម៉ឺន​ដុល្លារ​ដល់​កីឡាករ​ម្នាក់​មួយ ។ តែបើ​តាម​អ្នកគាំទ្រ​បាន​ឲ្យ​ដឹង​ថា ប្រអប់​នាឡិកា​នោះ​គឹ​ជា​របស់​នាឡិកា​ម៉ាក Hublot ស៊េរី​ផលិត​មានការ​កំណត់ (Limited Edition) ដែល​ផលិត​ចេញ​មក​ត្រឹមតែ​២០០​គ្រឿង​តែ​ប៉ុណ្ណោះ ៕