ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សុ​រិ​ទ្ធី បានឱ្យ​ដឹង​ថា ៖ ជនជាតិ​វៀតណាម​ទាំង​៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផែ​ថ្ម​ចំណតទូក ខាង​មុខ​អង្គភាព​កាំសាប ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សុ​រិ​ទ្ធី បាន​បញ្ជាក់​ថា ៖ ដោយ​មានការ​ចង្អុលបង្ហាញ និង​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នៃ​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​រក​ឃើញ​ជនជាតិ​វៀតណាម​៥​នាក់ ពី​បទ​លួច​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​នេសាទ ដោយ​ខុសច្បាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​គ្នាន​លិខិតឆ្លងដែន ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន ។ ហើយ​បន្ទាប់​ពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​បាន​បន្ត​ថា ៖ កន្លង​មក​មន្ត្រី​នគរបាល​ជំនាញ បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​រក​លិខិតឆ្លងដែន​របស់​ជនបរទេស​ដែល​មក​ស្នាក់​នៅ និង​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​បែប​ភ្លៀងរលឹម ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​បាន​រក​ឃើញ​ជនបរទេស​ដែល​លួច​ចូល​មក​ស្នាក់​នៅ ដោយ​គ្នាន​លិខិតឆ្លងដែន​ជា​បន្តបន្ទាប់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី នៃ​ច្បាប់​អន្តោប្រវេសន៍ របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ ៕