ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ប៉ាន់​ណូ​បុណ្យ​ទន្លេ​បាក់​ទ្រេត​ច្រើន​ខណៈ​ប្រជាពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ស្ទឹង​ត្រែង​យល់​ថា អាជ្ញាធរ​ក្រុង និង​មន្ទីរ​ជំនាញ​គួរ​មាន​វិធានការ​កែ​លម្អ​ចៀង​វាង​មានកា​រិះ​កាន់តែ​ខ្លាំង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ស្ទឹង​ត្រែង​យល់​ថា អាជ្ញាធរ​ក្រុង និង​មន្ទីរ​ជំនាញ​គួរ​មាន​វិធានការ​កែ​លម្អ​ចៀង​វាង​មានកា​រិះ​កាន់តែ​ខ្លាំង ខណៈ​បង្គោល និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពិធីបុណ្យ​ដែល​បញ្ចប់​ទៅ​អំឡុង​ប៉ុន្មាន​ខែ​កន្លង​មកនេះ​ត្រូវ​បាន​បាក់​ទ្រេត និង​ប្រេះស្រាំ​ជា​ច្រើន​កន្លែង​តាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង និង​មាត់ទន្លេ ។

ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ក្រោម​ស្លាក​ទាំងនោះ​តែង​មានការ​បារម្ភ​អំពី​សុវត្ថិភាព​ថា បង្គោល និង​ស្លាក​ដែល​បាន​បាក់​ទ្រេត​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ដោយ​យថាហេតុ​ណាមួយ​នៅ​ពេល​ដែល​វា​មិន​អាច​ទ្រាំទ្រ​ទៅ​នឹង​ភ្លៀង និង​ខ្យល់​ខ្លាំង​វាយប្រហា​ម្តង​ហើយ​ម្តងទៀត ។ ប្រជាពលរដ្ឋ​ក្បែ​នោះ​បាន​រំលឹក​ថា បង្គោល និង​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពិធីបុណ្យ​ទន្លេ​ទាំងនោះ​បាក់​ទ្រេត និង​ប្រេះស្រាំ​គ្រា​ថ្ងៃមួយ​មាន​ភ្លៀង និង​ខ្យល់​បក់​បោក​ខ្លាំង​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នេះ​ចូល​ជិត​មួយ​ខែ​មក​ហើយ ហើយ​ក្រោយ​បាក់​ទ្រេត​នោះ​ពួក​គាត់​ក៏​ទៅ​ជម្រាប់​ដល់​អាជ្ញាធរ​ក្រុង​ផង​ដែរ តែ​រហូត​ដល់​ថ្ងៃនេះ​បង្គោល​នៅ​តែ​បង្គោល​ស្លាក​បាក់​ទ្រេត​នៅ​តែ​បាក់​ទ្រេត​ដដែល​មាន​តែ​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​ដែល​មក​ពិនិត្យ ។

មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​ស្ទឹង​ត្រែង​ឱ្យ​ដឹង​ថា បង្គោល និង​ស្លាក​ប៉ាន់​ណូ​ដែល​បាក់​ទ្រេត​ទាំងនោះ​មាន​៦​ផ្ទាំង​នៅ​តាម​បណ្តោយ​មាត់ទន្លេ​ចាប់ពី​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ទៅ​ដល់​ភូមិ​បា​ចុង​មាន​៤​ផ្ទាំង​នៅ​ក្បែ​បញ្ជាការ​យោធា​ក្រុង​ស្ទឹង​ត្រែង​មួយ​ផ្ទាំង​និង​នៅ​ក្បែ​អធិការ​ក្រុង​ស្ទឹង​ត្រែង​មួយ​ផ្ទាំង ។ មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ដដែល​បន្ត​ថា តាម​ការ​ពិនិត្យ​បង្គោល​ទាំងនោះ​មាន​ប្រេះស្រាំ​ចំណែក​ស្លាក​បាក់​ទ្រេត​ដោយសារ​ខ្យល់ ៕