ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ទៀប​លក់​មិនសូវ​បាន​ថ្លៃ ហើយ​​គ្មាន​អ្នកទិញ​ទៀត

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្លែទៀប​របស់​ខ្មែរ​ដែល​មិន​មាន​ជាតិ​គីមី​ត្រូវ​បាន​ពលរដ្ឋ​ដាក់​លើ​នៅ​លើ​គ្រែ​មាន​ពី​១០​ទៅ​២០​កន្លែង

ខេត្តកំពង់ចាម ៖  ផ្លែទៀប​របស់​ខ្មែរ​ដែល​មិន​មាន​ជាតិ​គីមី​ត្រូវ​បាន​ពលរដ្ឋ​ដាក់​លើ​នៅ​លើ​គ្រែ​មាន​ពី​១០​ទៅ​២០​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំនុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ដោយ​ត្រូវ​បាន​គេ​ឃើញ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​នាំ​គ្នា​មក​ចូល​ទិញ​យក​​ទៅ​ពិសារ​មាន​ជា​ហូរហែរ​ផង​ដែរ ។

អ្នកស្រី យុទ្ធ ស៊ី​ណា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ថា គាត់​បាន​ប្រកប​របរ​លក់​ផ្លែទៀប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មក​ដល់​ឆ្នាំ​២០១៧ នេះ​ផ្លែទៀប​រាង​តូច​ៗ​ដោយ​លក់​មិនសូវ​ដាច់​នោះ​ទេ​ម្យ៉ាងទៀត​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ពេល​ដែល​បាន​បើក​មក​ដល់​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ មិនសូវ​នាំ​គ្នា​ឈប់​មក​ចូល​ទិញ​នោះ​ទេ​ច្រើន​តែ​ទៅ​ហួស ។ 

អ្នកស្រី​ប្រាប់​បន្ត​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ផ្លែទៀប​ដែល​ម៉ូយ​នាំ​មក​ពី​ទួល​ទ្រា ឃុំ​ជប់ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ចំការលើ​ផ្លែ​ធំ​ៗ​ល្អ​ហើយ​ងាយស្រួល​លក់​ថែម​ទៀត​ផង ។ ក្នុង​១​ថ្ងៃអាច​ទទួល​បាន​កំរៃ​ចំណេញ​ពី​៥​ម៉ឺន​រៀល​ដល់​ទៅ​១០​ម៉ឺន​រៀល​ក៏​មាន មក​ដល់​ឆ្នាំ​២០១៧​នេះ​ផ្លែទៀបមាន​រាង​តូច​ៗ ហើយ​លក់​ក៏​មិនសូវ​បាន​ថ្លៃ​ទៀត ដោយ​ក្នុង​១​គីឡូក្រាម​តំលៃ​៥.០០០​រៀល​ទៅ​៦.០០០​រៀល ហើយ​អ្នកដំណើរ​មិនសូវ​នាំ​គ្នា​មក​ចូល​ទិញ​ប៉ុន្មាន​ទេ ៕