ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​5​ប្រភេទ​ប៉ះ​រាល់ថ្ងៃ​ កខ្វក់​ជាង​បង្គន់ទៀត​

6 ឆ្នាំ មុន

ជា​ញឹកញាប់​យើង​តែងតែ​ប្រើ​ទឹក​លាងដៃ​បន្ទាប់​ពី​ចូល​ទៅ​ក្នុង​បង្គន់​សាធារណៈ​ព្រោះ​យើង​ខ្លាច​ការ​ឆ្លង​មេរោគ ។ ការ​ភ័យ​ខ្លាច​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅ​មាន​របស់​ជា​ច្រើន​ទៀត​ដែល​មាន​គ្រោះថ្នាក់​ជាង​បង្គន់​ទៅ​ទៀត ?

ជា​ញឹកញាប់​យើង​តែងតែ​ប្រើ​ទឹក​លាងដៃ​បន្ទាប់​ពី​ចូល​ទៅ​ក្នុង​បង្គន់​សាធារណៈ​ព្រោះ​យើង​ខ្លាច​ការ​ឆ្លង​មេរោគ ។ ការ​ភ័យ​ខ្លាច​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅ​មាន​របស់​ជា​ច្រើន​ទៀត​ដែល​មាន​គ្រោះថ្នាក់​ជាង​បង្គន់​ទៅ​ទៀត ?

ខាងក្រោម​នេះ​គឺជា​របស់​៥​ប្រភេទ​ដែល​កខ្វក់​ជាង​បង្គន់​ទៅ​ទៀត ៖

១-​ច្រាស​ដុសធ្មេញ
ភ្ញាក់ផ្អើល​មែន​ទេ ? បន្ទាប់​ពី​អ្នក​ចាក់ទឹក​បង្គន់ បាក់តេរី​អាច​ធ្វើ​ដំណើរ​បាន​រហូត​ដល់​ទៅ​កម្ពស់​៦​ហ្វ៊ី​ត និង​អណ្តែត​ក្នុង​ខ្យល់​រហូត​ដល់​២ ម៉ោង ហេតុ​ដូចនេះ​វា​អាច​តោង​នៅ​លើ​ច្រាស​ដុសធ្មេញ​បាន ។

២-​កន្សែង និង​អេ​ប៉ុង​ក្នុង​ផ្ទះបាយ
ពួក​វា​មាន​បាក់តេរី​១០​លាន​ក្នុង​មួយ​អុ​ី​ង​កា​រ៉េ និង​កខ្វក់​ជាង​កៅអី​បង្គន់​២០០.០០០ដង​។ ពួក​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង ។

៣-​ជ្រញ់
ជ្រញ់​សម្រាប់​សាច់​ឆៅ​មាន​បាក់តេរី​ច្រើន​ខ្លាំង​ណាស់ ហើយ​ពួក​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង ។ ជា​មធ្យម​ជ្រញ់​មាន​បាក់តេរី​២០០​ដង​ច្រើន​ជាង​បង្គន់​មួយ ។

៤-​ម៉ឺ​នុយ​ក្នុង​ភោជនីយដ្ឋាន
ម៉ឺ​នុយ​ជា​ញឹកញាប់​ជា​របស់​ដែល​ត្រូវ​បាន​គេ​សម្អាត​តិចតួច​បំផុត ហេតុ​ដូចនេះ​វា​មាន​បាក់តេរី​ជា​ច្រើន​ក្រៃ​លែង​នៅ​លើ​វា ។ នៅ​ពេល​ដែល​យើង​ប្រៀបធៀប​វា​ទៅ​នឹង​បង្គន់ ពួក​វា​មាន​បាក់តេរី​ច្រើន​ជាង​១0​ដង ដែល​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង ។

៥-​តុ​ការិយាល័យ
ភ្ញាក់ផ្អើល​ខ្លាំង​មែន​ទេ ? តើ​វា​ជា​កន្លែង​ដែល​អ្នក​ចំណាយពេល​ច្រើន​ជាងគេ​មែន​ទេ ? ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​តុ​ការិយាល័យ​មាន​បាក់តេរី​៤០០​ដង​ច្រើន​ជាង​កៅអី​បង្គន់ ហើយ​វីរុស​ផ្តាសាយ​គឺ​មាន​ច្រើន​បំផុត​នៅ​លើ​តុ​ការិយាល័យ ៕