ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​បុក​ម៉ូតូ របួសធ្ងន់៣នាក់

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យុវជន​បី​នាក់ ត្រូវ​បាន​បញ្ជូន​ពី​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ទាំង​យប់ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ។

ខេត្តមណ្ឌលគិរី ៖ យុវជន​បី​នាក់ ត្រូវ​បាន​បញ្ជូន​ពី​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ទាំង​យប់ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ។

លោក ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាច​ណ៏ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ដោយ​រថយន្ត​បុក​ម៉ូតូ ត្រង់​ចំណុច​ទល់មុខ​ផ្ទះ​លោក គុ​ជ ម៉េ​ង​ធូ ចៅសង្កាត់​ស្ពាន​មាន​ជ័យ ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

លោក​ថា ៖ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហំ ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ រួម​ជាមួយ​អ្នកដំណើរ​២​នាក់ ទី​១.​ឈ្មោះ ត្រែង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ទី​២.​ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​រថយន្ត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​យក​មក​ដោះស្រាយ​តាម​នីតិវិធី ។

នាយការិយាល័យ​ចរាច​ណ៏ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ៖ ជន​រង​គ្រោះ​ទាំង​បី​នាក់ ត្រូវ​បាន​ខាង​មន្ទីរពេទ្យ​សម្រេច​បញ្ជូន​ព្យាបាល​បន្ត​នៅ​ពេទ្យ​រុ​ស្ស៊ី ព្រោះតែ​មាន​អាការ​ធ្ងន់ធ្ងរ​ពេក ៕