ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកក្បាលនាគទៀតហើយក្រឡាប់ផ្ងារជើងខ្លួនឯង

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​រថយន្តមួយគ្រឿងបានជ្រុលចង្កូតទៅបុកក្បាលនាគពុះ​ចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តក្រឡាប់ផ្ងារជើងច្រងាងនិង​អ្នកបើកបររងរបួសស្រាល កាល​​​​ពីវេលាម៉ោង

រាជធានីភ្នំពេញ​៖​រថយន្តមួយគ្រឿងបានជ្រុលចង្កូតទៅបុកក្បាលនាគពុះ​ចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តក្រឡាប់ផ្ងារជើងច្រងាងនិង​អ្នកបើកបររងរបួសស្រាល កាល​​​​ពីវេលាម៉ោង១១​និង៣០​នាទីយប់ថ្ងៃទី​១៦​ ខែកក្កដា នៅកែងផ្លូវលេខ២៧១​និងផ្លូវលេខ១៥៦ ក្នុងសង្កាត់​ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

រថយន្តមួយគ្រឿងនេះម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ ២Z-២៥៦៣ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមផ្លូវលេខ១៥៦ ពីកើតទៅ​លិចក្នុងល្បឿនយ៉ាងលឿន ។  លុះដល់​ចំណុចខាងលើបានបត់ស្តាំទៅផ្លូវលេខ២៧១ដោយមិនបន្ថយល្បឿន ក៏​ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង​។

ភ្លាមៗនោះ​អ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋជួយទាញចេញពីក្នុង​រថយន្ត រួចហើយឡើងជិះរ៉ឺម៉កម៉ូតូទៅបាត់ ចំណែករថយន្តត្រូវបាន​សមត្ថកិច្ចយក​ទៅរក្សាទុក​នៅ​ការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ដើម្បីដោះស្រាយនៅពេលក្រោយ ៕