ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តកំពត​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តកំពត ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ដ៏​សកម្ម​ម្នាក់ ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ឈុត​ខ្មៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ធ្វើការ​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ចំណុច​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​ត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឺ​កក​ក​ចំនួន​១៧​កញ្ចប់ ក្នុង​នោះ​ធំ​២​កញ្ចប់ រួម​ជាមួយ​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។

ខេត្តកំពត ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ឈុត​ខ្មៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ធ្វើការ​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ចំណុច​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​ត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឺ​កក​ក​ចំនួន​១៧​កញ្ចប់ ក្នុង​នោះ​ធំ​២​កញ្ចប់ រួម​ជាមួយ​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ឈ្មោះ ញ៉ែ​ម សា​រ៉ាត់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ហើយ​ការ​ឃាត់ខ្លួន​នេះ ក្រោយ​ពី​សមត្ថកិច្ច​ដាក់​កម្លាំង​តាម​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ទើប​ដៅ​សញ្ញា​រួច​ឈាន​ទៅ​បង្ក្រាប​តែ​ម្តង ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទទួល​បាន​ជោគជ័យ​ខាងលើ​នេះ គឺ​អនុវត្តន៍​តាម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក ខាន់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ដើម្បី​ចេញ​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដូច​ភ្លៀងរលឹម ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកំពត កំពុង​សាកសួរ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕