ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់…! មនុស្សឥឡូវ​កាចសា​ហាវ​ម្លេ៉ះ​?​

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ទម្លាក់​ចោល​នៅ​លើ​ផ្លូវ​អា​ល្លឺ​ម៉​ង់ ស្ថិត​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ទម្លាក់​ចោល​នៅ​លើ​ផ្លូវ​អា​ល្លឺ​ម៉​ង់ ស្ថិត​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ កក្កដា ។ សាកសព​មាន​អាយុប្រមាណ​ជាង​៤០​ឆ្នាំ រាង​ធាត់ ស្លៀកខោ​គគីរ​ពណ៌​ដី ពាក់អាវ​.​ស​ដៃខ្លី ។

សមត្ថកិច្ច​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតករ​បាញ់​សម្លាប់​រួច​យក​សព​មក​ទម្លាក់​ចោល​នៅ​កន្លែង​នេះ ។ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​នេះ ជា​អំពើ​ប្លន់ ឬ​គំនុំ​នោះ​ទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។ តែ​យ៉ាងណា ប្រសិនបើ​បងប្អូន​ណា មាន​បាត់​សមាជិក​ដូច​ភិនភាគ​ខាងលើ សូម​ទំនាក់ទំនង​មក​សមត្ថ​កិ​ច្ស្រុ​ក​រលាប្អៀរ ។