ខេត្តពោធិ៍សាត់ ៖ ក្រុមអ្នកសារព័ត៌មានមួយក្រុមនៅខេត្តពោធិ៍សាត់រួមមាន ភ្នាក់ងារទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍CNC ទូរទស្សន៍បាយ័ន ទូរទស្សន៍ហង្សមាស កាសែតកោះសន្ដិភាព កាសែតកម្ពុជាថ្មី និងកាសែតនគរវត្ត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ បាននាំគ្នាស្ម័គ្រចិត្តទៅបរិច្ចាកឈាមផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់សម្រាប់ទុកជួយសង្គ្រោះដល់អ្នកជំងឺ និងជនរងគ្រោះគ្រប់ប្រភេទដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់។ នេះគឺជាលើកទីមួយហើយសម្រាប់ក្រុមអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ដែលធ្វើមនុស្សធម៌ផ្ដល់ឈាមជូនមន្ទីរពេទ្យបង្អែកខេត្ត។
លោកឱសថការី អាំង គឹមហ៊ួរ ប្រធានមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានជម្រាបជូនអំពីអត្ថប្រយោជន៍នៃឈាម និងការបរិច្ចាកឈាម។ លោកបានលើកឡើងថា ឈាមមានសារៈសំខាន់ណាស់សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះគ្រប់ប្រភេទដូចជាស្ត្រីឆ្លងទន្លេ និងគ្រោះថ្នាក់ផ្សេងៗ ដែលហូរឈាមស្ទើរតែអស់ពីខ្លួនហើយត្រូវការបញ្ចូលឈាមវិញជាចាំបាច់។ លោកឲ្យដឹងថា គោលិកាឈាមក្រហមកកើតនៅក្នុងខួរឆ្អឹងខ្នងមនុស្សរស់នៅបានត្រឹមតែ១២០ថ្ងៃប៉ុណ្ណោះ។នៅខាងក្រៅខ្លួនមនុស្សឈាមអាចថែរក្សាទុកបានតែ៣៥ថ្ងៃទេ ហើយឈាមក៏មិនទាន់អាចផលិតបាននៅក្នុងរោងចក្រនៅឡើយដែរ។ អំណោយឈាមមនុស្សអាចចែកទៅជាសមាសធាតុផ្សេងៗគ្នាហើយអាចជួយជីវិតអ្នកជំងឺបានរហូតដល់ទៅ០៣នាក់។
ចាប់ពីអាយុ១៨ឆ្នាំ ដល់៦០ឆ្នាំ និងមានទម្ងន់ចាប់ពី៤៥គីឡូក្រាមឡើងទៅអាចបរិច្ចាគឈាមបានពី០៣ទៅ០៤ដងក្នុងមួយឆ្នាំ។ លោកឱសថការីឲ្យដឹងទៀតថា ការបរិច្ចាគឈាមមិនត្រឹមតែជួយសង្គ្រោះអ្នកជំងឺ និងជនរងគ្រោះគ្រប់ប្រភេទដែលត្រូវការឈាមប៉ុណ្ណោះទេ គឺថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយកំណកឈាម ការលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងលំពែង។ ម្យ៉ាងវិញទៀតជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូង និងបន្ថយការឡើងទម្ងន់ទៀតផង។
លោកឱសថការី អាំង គឹមហ៊ួរ បានថ្លែងអំណរគុណចំពោះក្រុមអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ទាំងអស់ដែលមានស្មារតីខ្ពស់នាំគ្នាស្ម័គ្រចិត្តមកបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នាពេលនេះដែលជាគំរូមួយដ៏ល្អសម្រាប់អ្នកសារព័ត៌មានដទៃទៀត។ ឈាមទាំងនេះមន្ទីរពេទ្យនឹងរក្សាទុកសម្រាប់ចាត់ចែងប្រើប្រាស់សង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះគ្រប់ប្រភេទឲ្យបានចំទិសដៅ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់នាំគ្នាមកបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកដើម្បីទុកជួយសង្គ្រោះដល់អ្នកជំងឺ និងជនរងគ្រោះគ្រប់ប្រភេទដែលត្រូវការឈាមជាចាំបាច់៕
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យអាណិតណាស់ដោយដូនចាស់ម្នាក់វ័យ៧៥ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ដោយដៃម្ខាងកាន់ឈើច្រត់ និងដៃម្ខាងទៀតទូលកញ្ច្រែងដាក់...
ខេត្តក្រចេះ ៖ មេព្រៃស្រុកស្នួលនិយាយថា សំណុំរឿងករណីចាប់បង្ក្រាបរថយន្តដឹក ឈើ៧គ្រឿងដែលមានលួចផ្ទុកឈើលេខ១ខុសច្បាប់ ចំនួនជាង៣រយម៉ែត្រគូប ករណីនេះ គឺមន្ត្រីជំនាញ...
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារសៀលថ្ងៃទី២៤ មេសា នេះ សមត្ថកិច្ចចម្រុះ រួមមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តផង បាន...
ខេត្តសៀមរាប ៖ ពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ប្រគល់ឱ្យប៉ូលិសស្រុកស្វាយលើដើម្បីប្រគល់បន្តទៅឱ្យអង្គការដោះមីនកម្ពុជាយកទៅកំទេចចោល កាលពី...
ប្រទេសកូរ៉េទាំង២ ៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងនាថ្ងៃទី២៤ មេសា ថា គ្រប់យ៉ាងស្ទើរតែរៀបចំរួចរាល់ហើយសម្រាប់ការជួបគ្នាកំពូលនាថ្ងៃទី២៧ មេសា រវាង...
រាជធានីភ្នំពេញ ៖ អម្រឹតគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានិងអាជ្ញាបណ្ណពី...
ខេត្តតាកែវ ៖ បន្ទាប់ពីមានការវាយកម្ទេចចោលនូវរូបសំណាកផ្ការំដូលដែលដាក់តាំងនៅរង្វង់មូលខាងកើតវិមានឯករាជ្យ និងបានបង្កឱ្យមានកាភ្ញាក់ផ្អើលដល់មជ្ឈដ្ឋានទូទៅចោទ...
រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន KINGDOM CEMENT មួយគ្រឿងដោយសារតែដឹកធ្ងន់បានបើកបរឡើងស្ពានព្រែកព្នៅមិនរួចក៏បានរអិលថយក្រោយទៅបុករថយន្តដឹក...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបុករះម៉ូតូចំនួន៤គ្រឿង បណ្តាល...
ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត ពេលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់ប្តី-ប្រពន្ធដួលចូលរថយន្ត ស្លាប់ប្តី...
រាជធានីភ្នំពេញ ៖ តារាសម្តែងវ៉ាន់ វលក្ខណ៍ ដែលអ្នកសិល្បៈស្គាល់ជាតារានិយមតែងខ្លួនសិចស៊ីបានធ្វើពិធីខួបកំណើតកាលពីយប់ ថ្ងៃទី២១ មេសា ២០១៨ ក្រោមវត្តមានតារា ល្បីៗ...
ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់ដែលទើបមានអាយុ១០ខែ ដោយសារតែឪពុកធ្វេសប្រហែស ក៏បានលង់ទឹកធុងស្បេ៉ត្រូលស្លាប់កាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១២ ខែមេសា...
ខេត្តកំពត ៖ ហួសពីការថ្លែងទៅហើយ ដែលបុរសជាកូនចិត្តខ្មៅម្នាក់បានចាក់សម្លាប់ម្តាយរបស់ខ្លួន ដោយមិនញញើតដៃហើយគេចខ្លួនបាត់ ។ ជននេះក៏ត្រូវបានគេសង្ស័យថាញៀន...
រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា និងប្រារព្វពិធីទទួលដំណែងជាប្រធានវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិកពីប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមាន...
ស្ត្រីម្នាក់ស្រែកដាក់ប្រុសដែលឱបថើបនាង ម៉េចបងថើបខ្ញុំស្និទ្ធម្ល៉េះ ? ខ្ញុំមានប្តីហើយណ៎ ា ។ ប្រុសនោះសើចឆ្លើយវិញ ៈ -កុំបារម្ភអី, ទោះអូនមានប្តីហើយ ក៏បងមិន...
ប្រទេសកាណាដា ៖ រថយន្តដឹកជញ្ជូនធុនតូចពណ៌សមួយគ្រឿងកាលពីថ្ងៃទី២៣ មេសា បានបុករះពួកអ្នកដើរក្នុងចម្ងាយច្រើនរយម៉ែត្រនៅទីក្រុងតូរ៉ុងតូ កាណាដា ។ មនុស្សយ៉ាង...
ទីក្រុងបាងកក ៖ ប្រធាននាយកដ្ឋានអាកាសយានដ្ឋានថៃបាននិយាយថា វិនិយោគិនចិនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើអាកាសយានដ្ឋានតូចៗរបស់ថៃចំនួន៣ ដើម្បីធ្វើឲ្យ...
ខេត្តរតនគិរី ៖ កម្លាំងនគរបាលបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៨នាក់ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននារសៀល...
ផ្លែត្រប់ស្រួយត្រូវបានប្រជាជនខ្មែរយើងចំណាំយកមកធ្វើជាអន្លក់ផ្ទាប់ជាមួយផ្អក និងប្រហុកញ៉ាំយ៉ាងឆ្ងាញ់ ជាពិសេសអ្នកនៅស្រុកស្រែចំការតែម្តង ។ ប៉ុន្តែដល់ពេលវា...
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា គិតមកទល់ម៉ោង២រសៀលថ្ងៃទី២៤ មេសា នេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ក្នុងការស្រាវជ្រាវស្វែងរកឃាតករសម្លាប់ថៅកែលក់...