ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​របួស​៣​នាក់ ខណៈ​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង ខណៈ​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល  ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​ក្នុង​ទិស​បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៧​នេះ  នៅ​តាម​ណ្តោ​យ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៧-១០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ស្រុក​បាន​ឲ្យ​ដឹង​ថា  គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រវាង​ម៉ូតូ​១​គ្រឿង ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ២H-០៤២៦ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុទៅ​ភ្នំពេញ មក​ដល់​ចំន​ណុ​ច​កើតហេតុ  បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ខ្លួន ហើយ​បាន​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ម៉ាក​អ៊ែ​ប្លែក ពណ៌​ស គ្មាន​ស្លាក​លេខ បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ ២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល  អ្នក​ទាំង​៣​នេះ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

ចំណែក​អ្នក​បើ​បរ​ឈ្មោះ ម៉ា អ៊ៀ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​លយ  ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ បាន​រង​របួសធ្ងន់ ហើយ​បាន​បញ្ជូន​សង្គ្រោះ​បន្ត​នៅ​ភ្នំពេញ​។ វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ស្រុក​ព្រៃ​នប់​៕