ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! កម្មកប្រមូល​សំរាម​១រូប ជួបគ្រោះ​អកុ​សល ពេល​កំពុងបំពេញការ​ងារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ កម្មករ​ប្រមូល​​សំរាម​​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ម្នាក់​បាន​ដើរ​ប្រមូល​​សំរាម​​វេន​យប់​យក​

​រាជធានី​ភ្នំពេញ​ ៖ កម្មករ​ប្រមូល​​សំរាម​​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ម្នាក់​បាន​ដើរ​ប្រមូល​​សំរាម​​វេន​យប់​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់​សំរាម​ លុះ​ត្រឡប់​មក​វិញ​សង្ស័យ​ថា​ងងុយដេក ក៏​បាន​ធ្លា.ក់​ពីលើ​រថយន្ត​ បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន សុខ​ហួយ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​ មុខរបរ​កម្មករ​ប្រមូល​​សំរាម​​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទឹង ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ធ្វើការ​វេន​យប់ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​រងគ្រោះ​នោះ​រួម​ជាមួយ​កម្មករ​ដ៏​ទៃ​ទៀត​បាន​ដើរ​តាម​រថយន្ត​ប្រមូល​​សំរាម​​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​ដើរ​ប្រមូល​១​យប់​ទល់​ភ្លឺ ។​ បន្ទាប់​មក​បាន​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់​សំរាម​ឯ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ លុះ​ពេល​ចាក់​រួច ​ជិះ​រថយន្ត​ត្រឡ​ប់​មក​វិញ ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ស្រាប់តែ​ជនរងគ្រោះ​ធ្លា.ក់​ពីលើ​រថយន្ត​បោ.ក​ក្បា.ល​ស្លា.ប់​ភ្លាម​ៗ​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ហើយ​បាន​ទំនាក់ទំនង​ទៅ​កាន់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ដើម្បី​ជួប​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុម​គ្រួសារ​ស.ព ដូច​ជា​ការ​ចេញថ្លៃ​ដឹក​ស.ព​ទៅ​កាន់​ស្រុក​កំណើត ​និង​រ៉ាប់រង​ក្នុង​ការ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ