ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មិន​មាន​បង់ប្រាក់​ឡើយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ឱ្យ​អធិការ​នគរបាល​ក្រុង​បាន​ចុះ​សកម្មភាព​ទទួល​បំពេញបែបបទ​ធ្វើ​អត្ត​សញ្ញា​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ឱ្យ​អធិការ​នគរបាល​ក្រុង​បាន​ចុះ​សកម្មភាព​ទទួល​បំពេញបែបបទ​ធ្វើ​អត្ត​សញ្ញា​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស របស់​នគរបាល​ផ្នែក​អត្តសញ្ញាណ​កម្ម​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ដាក់ ម៉ាស៊ីន​ថត និង​ក្រុម​មន្ត្រី​ជំនាញ រង់ចាំ​ទទួល​បំពេញបែបបទ​ធ្វើ​អត្ត​សញ្ញា​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ តាម​បណ្តា​គ្រឹះស្ថានសិក្សា វិទ្យាល័យ និង​សកល​វិទ្យាល័យ ចំនួន​៤​ទីតាំង និង​ចំនួន​៨​ទីតាំង​ទៀត រក្សា​បន្តសកម្មភាព​នៅ​តាម​បណ្តា​ទីតាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្នុង​ក្រុង​សៀមរាប​ទាំងអស់​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​សង្កាត់​សាលា​កំរើក បាន​ប្រាប់​ថា យោង​តាម​ការ​ណែនាំ​របស់​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​ខេត្តសៀមរាប បាន​ដាក់​ផែនការ​សកម្មភាព ទទួល​បំពេញបែបបទ​ធ្វើ​អត្ត​សញ្ញា​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ ត្រូវ​ខិត​ឱ្យ​ជិត​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ដែល​ទើប​គ្រប់​អាយុ ហើយ​ផ្តល់​សេវា​ធ្វើ​ឱ្យ​បាន​លឿន និង​ទាន់​ពេលវេលា​។ ប្រភព​បាន​បន្ត​ថា ជា​ថ្មី​ម្តងទៀត​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សូម​គោរព​អញ្ជើញ បងប្អូន​ប្រជាពលរដ្ឋ យុវជន សិស្ស​និ​សិ​ត្ស​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ទាំងអស់ ដែល​គ្រប់​អាយុ និង​មិន​ទាន់​បាន​បំពេញបែបបទ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សូម​អញ្ជើញ​មក​បំពេញបែបបទ ធ្វើ​អត្តសញ្ញាណ្ណ​សញ្ជាតិ​ខ្មែរ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

សូម​បញ្ជាក់​បន្ថែម ការ​បំពេញបែបបទ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​នេះ​មិន​តម្រូវ​ឱ្យ​បង់​ថវិកា​ទៀត​ឡើយ រាល់​ការ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរ​សព្ទ័​របស់​មន្ត្រី​ជំនាញ​០១២ ៦៩ ២៣ ២៤ ប្រសិនបើ មាន​មន្ត្រី​ណា​ម្នាក់ ជា​អ្នក​យក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ ឬ សិស្សានុសិស្ស ទាំងនោះ សូម​ទំនាក់ទំនង មក​លេខ​ទូរស័ព្ទ របស់​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ទើប​ឡើង​ថ្មី ០១២ ៦៣០ ៦៤១