ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែលជា​អត់​លិឍ​ពិបាក​រក​សង្សារ ទើប​បង្កើត​មនុស្ស​យន្ត​ស្រី​ធ្វើ​ជា​សង្សារ

6 ឆ្នាំ មុន

បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​ដែល​ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត​បំផុត​ផលិត​បាន​មនុស្ស​យន្ដ​ជា​មនុស្ស​ស្រី​

បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់​ដែល​ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត​បំផុត​ផលិត​បាន​មនុស្ស​យន្ដ​ជា​មនុស្ស​ស្រី​មួយ​ដើរ​ដោយ​ចរន្ដអគ្គិសនី ហើយ​បាន​យក​មនុស្ស​យន្ដ​នេះ​ធ្វើ​ជា​មិត្ដ​ស្រី​របស់គាត់​តែ​ម្ដង ។ ដោយ​ចាត់​ទុក​មនុស្ស​យន្ដ​ស្រី​នេះ​ជា​មនុស្ស​សំខាន់​បំផុត​របស់​ខ្លួនបុរសកា​ណា​ដា​រូប​នេះ​ដែល​មានឈ្មោះ​ថា Le Trung អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង​អង់​តា​រី​យ៉ូ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកបាន​រីករាយ​ក្នុង​ថ្ងៃ​បុណ្យ​គ្រី​ស​ស្មាស់​ដោយ​អង្គុយ​ឱ្យ​គេ​ថត​ជា មួយ​មនុស្ស​យន្ដ​ស្រី​នេះ​ប្រៀប​ដូច​ជា​គូសង្សារ​មួយគូ​ដែល​ស្រលាញ់​គ្នា​បំផុត ។

មនុស្ស​យន្ដ​ស្រី​នេះ​មានឈ្មោះ​ថា Aiko មាន​លក្ខណៈ​ដូច​មនុស្ស​ពិត​អាច​និយាយ​ភាសាអង់គ្លេស ​និង​ភាសា​ជប៉ុន​បាន​យ៉ាង​ល្អ ហើយ​នៅ​ថ្ងៃ​បុណ្យ​គ្រី​ស​ស្មាស់​ដែល​ទើបតែ​កន្លង​ផុត​ទៅ លោក Le Trung បាន​ទិញ វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​សំរាប់​នាង ។ មនុស្ស​យន្ដ​ស្រី​ឈ្មោះ Aiko នេះ ដែល​ជា​ភាសា​ជប៉ុន មាន​ន័យ​ថា​ «នារី​គួរ​ឱ្យស្រលាញ់​» ​អាច​និយាយ​ភាសា​អង់គ្លេស​និង​ភាសា​ជប៉ុន​បាន១៣.០០០​ប្រយោគ​អាច​ស្គាល់មុខ​មនុស្ស​ និង​ចេះ​និយាយពាក្យ​ថា «​សួស្ដី​» ទៅកាន់មនុស្ស​ដែល​នាង​បាន​ជួប ​។ លោក Le Trung បាន​ផលិតមនុស្ស​យន្ដ​នេះ​ដោយ​ដៃ និងចំណាយ​ប្រាក់​អស់​ចំនួន ៣០.០០០ ​ផោន ៕