ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កម្រ​ម្យ៉ាង ធ្វើ​ឲ្យ​បុរស​ម្នាក់​មើលទៅ​ដូច​ក្មេង​អាយុ​១៣​ឆ្នាំ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់ មាន​ជំងឺ​កម្រ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​គាត់​មាន​រាង​កាយ​ហាក់បីដូចជា​ក្មេង​អាយុ​១៣​ឆ្នាំ​។ វា​ជា​ជំងឺ​ដែល​កើតឡើង​ដោយសារ

ក្រូ​អាត ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់ មាន​ជំងឺ​កម្រ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​គាត់​មាន​រាង​កាយ​ហាក់បីដូចជា​ក្មេង​អាយុ​១៣​ឆ្នាំ​។ វា​ជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​របស់​ក្រពេញ​អ៊ី​ប៉ូ​ភី​ស (​នៅ​ក្នុង​ខួរក្បាល​)​។ ក្រពេញ​នេះ​ជា​អ្នកគ្រប់គ្រង​ទៅ​លើ​ការ​លូតលាស់ និង​ការ​ផ្លាស់​ប្តូរ​រូបរាង​ទៅ​តាម​អាយុ​មនុស្ស​។

ដោយសារ​តែ​រូបរាង និង​មុខ​ដ៏​ក្មេង​របស់ Tomislav ធ្វើ​ឲ្យ​រូបគេ​មិន​អាច​ទិញ​បារី ឬ​ស្រា​ផឹក​បាន​ទេ ប្រសិនបើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​ពី​អាយុ​ពិត​។ មានគុណ​វិបត្តិ​ជា​ច្រើន​ដែល​លោក​ជួប​ប្រទះ ដោយសារ​តែ​មុខ​ដ៏​ក្មេង​របស់​លោក​។

ទោះបីជា​អ​ញ្ចឹ​ង​ក៏​ដោយ ក៏ Tomislav នៅ​តែ​ព្យាយាម​គិត​ពី​គុណ​ស​ម្ប​តិ្ត​នៃ​ការ​មាន​រូបរាង​ដ៏​ក្មេង​បែប​នេះ​។ លោក​ប្រាប់​ថា លោក​មិន​ចាំបាច់​ខ្វល់ខ្វាយ​រឿង​រៀប​ការ​យកប្រពន្ធ​អី​ទេ ព្រោះថា​លោក​មើលទៅ​នៅ​ក្មេង​នៅឡើយ​។ លោក​អាច​រស់នៅ​យ៉ាង​មាន​ក្តី​សុខ ក្នុង​ភាព​ជាក​ម្លោះ​វ័យក្មេង​។

មិត្តភក្តិ​ជិតដិត​ជាមួយនឹង Tomislav បាន​ប្រាប់​ថា ពួក​គេ​ស្ទើរតែ​មិន​ជឿ​ពី​អាយុ​ពិត​របស់ Tomislav នៅ​ពេល​ស្គាល់គ្នា​ដំបូង​។ ប្រសិនបើ​ឃើញ Tomislav ជក់បារី និង​ផឹកស្រា​ទៀត គឺ​ប្រាកដ​ណាស់ អ្នក​គ្រប់​គ្នា​នឹង​ស្មាន​តែ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​៕