ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​នេសាទ​មួយ​គ្រឿង​ប៉ះ​ព្យុះ និង​ខ្យល់​យ៉ាង​ខ្លាំង​លិច​ក្នុង​សមុទ្រ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ អ្នកបើកបរ​ទូក​នេសាទ​ម្នាក់ និង​កម្មករ​4​នាក់ ត្រូវ​បាន​កម្លាំង​កងទ័ពជើងទឹក​នៃ​កងការពារ​កោះកុង ចេញ​អូ​ប័​រ​3​គ្រឿង​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល ខណៈ​ពេល​ដែល​ទូក​នេសាទ​បាន​ព្យុះ​រលក និង​

ខេត្តកោះកុង ៖  អ្នកបើកបរ​ទូក​នេសាទ​ម្នាក់ និង​កម្មករ​4​នាក់ ត្រូវ​បាន​កម្លាំង​កងទ័ពជើងទឹក​នៃ​កងការពារ​កោះកុង ចេញ​អូ​ប័​រ​3​គ្រឿង​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល ខណៈ​ពេល​ដែល​ទូក​នេសាទ​បាន​ព្យុះ​រលក និង​ខ្យល់​កន្ត្រាក់​នៅ​លើ​ផ្ទៃសមុទ្រ កាលពី​វេលា​ម៉ោង​8​និង​20​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ក្បែរ​ភ្នំ​កោះកុង​ក្រៅ ស្ថិត​ក្នុងភូមិ​ឡាំ​ដាំ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ។

លោក​វរ​នា​វី​ឯក ជា ស៊ី​ធុន​ឡាយ មេបញ្ជាការ​កងការពារ​កោះកុង​ក្រៅ​លេខ​2 បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បន្ទាប់​ពី​កម្លាំង​របស់​លោក​ល្បាត​ឃើញ​ទូក​នេសាទ​ខាងលើ កំពុង​ជួប​គ្រោះ​ឧបទ្ទវហេតុ​ខ្យល់ព្យុះ​កន្ត្រាក់ លោក​ក៏​បញ្ជា​កម្លាំង​ឱ្យ​ចេញ​អូ​ប័​រ​3​គ្រឿង ដើម្បី​ទៅ​ជួយ​សង្គ្រោះ ។ ក្នុង​ពេល​កម្លាំង​សង្គ្រោះ​របស់​លោក​ទៅ​ដល់​ទាំង​អ្នកបើកបរ​ទូក​ត្រូវ​រលក​ព្យុះ​បក់​បោក​ធ្លាក់​ចូល​សមុទ្រ​អស់​ទៅ​ហើយ តែ​ពួក​គាត់​ប្រឹង​ហែល​ទាំង​ត្រដរ ដើម្បី​រង់ចាំ​ការ​ជួយ​សង្គ្រោះ ។ ការ​សង្គ្រោះ​នេះ​ប្រើ​រយៈពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ កម្លាំង​របស់​លោក​ក៏​បាន​ស្រង់​មនុស្ស​ឡើង​លើ​អូ​ប័​បាន​ទាំងអស់​ចំនួន​5​នាក់ គឺ​១-​ឈ្មោះ ឌី អឿ​ន ភេទ​ប្រុស អាយុ​42​ឆ្នាំ ជា​ម្ចាស់​ទូក និង​កម្មករ​4​នាក់​ទៀត មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង​ស្រុក​មណ្ឌល​សីមា ។

លោក​វរ​នា​វី​ឯក​បន្ត​ថា លោក​ក៏​មានការ​សោកស្តាយ​ដែល​កម្លាំង​របស់​លោក​ជួយ​សង្គ្រោះ​បាន​តែ​មនុស្ស​ប៉ុណ្ណោះ ក្រោយមក​មិន​បាន​ប៉ុន្មាន​នាទី​ផង ទូក​នេសាទ​ខាងលើ​ក៏​ត្រូវ​ខ្យល់ព្យុះ​កន្ត្រាក់​វាយ​លិច​ចូល​ក្នុង​សមុទ្រ​បាត់​ទៅ ៕