ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ស្នាក់​នៅ​មួយ​ស្លា.ប់​22​នាក់

6 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា តុល្យការ​នៃ​គ្រោះ​អគ្គិភ័យ​មួយ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១៦ កក្កដា នៅ​ភាគ​ខាងកើត​ចិន​អ្នក​ស្លា.ប់មាន​ដល់​២២​នាក់ ។

តាម​អាជ្ញាធរ​មូលដ្ឋាន​ថា អគ្គិភ័យ​នេះ​កើត​មាន​កាលពី

ចិន ៖ យោង​តាម​ស៊ី​ន​ហួ​ថា តុល្យការ​នៃ​គ្រោះ​អគ្គិភ័យ​មួយ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១៦ កក្កដា នៅ​ភាគ​ខាងកើត​ចិន​អ្នក​ស្លាប់មាន​ដល់​២២​នាក់ ។

តាម​អាជ្ញាធរ​មូលដ្ឋាន​ថា អគ្គិភ័យ​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៦ កក្កដា វេលា​ម៉ោង​ប្រមាណ​ជា​ម៉ោង​៤​និង​៣២​នាទី​ទៀប​ភ្លឺ​ក្នុង​អគារ​ស្នាក់​នៅ​កម្ពស់​២​ជាន់​មួយ ស្ថិត​ក្នុង​សង្កាត់​យូ​សាន​នៃ​ទីក្រុង​ចាង​ស៊ូ ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់ និង​របួស​៣​នាក់ ។

ប្រភព​ព័ត៌មាន​មូលដ្ឋាន​បញ្ជាក់​ថា មាន​មនុស្ស​ជាង​២០​នាក់ រស់នៅ​ក្នុង​អគារ​នេះ ។ ភ្លើង​ត្រូវ​បាន​ពន្លត់ ហើយ​ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​រក​មូលហេតុ​នៃ​សោកនាដកម្ម​នេះ ។

តុល្យការ​ផ្តល់​ឱ្យ​នា​ពេល​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ប្រមាណ​ជា​១០​នាក់ ៕