ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​អាច​មាន​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ច្រើន​ជាង​ការ​ប៉ាន់​ប្រមាណ

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត «38 NORTH» គូសបញ្ជាក់​ថា បណ្តា​រូបភាព​ថ្មី​ៗ​នៃ​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​បង្ហាញ​ថា ក្រុង​ព្រុង​យ៉ាង​ប្រហែលជា​ផលិត​សម្រាប់​កម្មវិធី​គ្រឿង​សព្វាវុធ​របស់​ខ្លួន

កូរ៉េ​ខាងជើង ៖ បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត «38 NORTH» គូសបញ្ជាក់​ថា បណ្តា​រូបភាព​ថ្មី​ៗ​នៃ​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​បង្ហាញ​ថា ក្រុង​ព្រុង​យ៉ាង​ប្រហែលជា​ផលិត​សម្រាប់​កម្មវិធី​គ្រឿង​សព្វាវុធ​របស់​ខ្លួន​នូវ​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ច្រើន​ជាង​ការ​ប៉ាន់​ប្រមាណ​នា​ពេល​នេះ ខណៈ​មហិច្ឆតា​យោធា​របស់​របប​កុំ​មុ​យ​នី​ស្ត​នេះ​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់ ។

បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត​នោះ​ដែល​ផ្តោត​លើ​រឿង​កូរ៉េ​ខាងជើង ហើយ​ចំណុះ​ឱ្យ​សាកលវិទ្យាល័យ JOHNS HOPKINS នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ថា បណ្តា​រូបភាព​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ YONGBYON នាំ​ឱ្យ​គេ​យល់​ថា ក្រុង​ព្យុ​ង​យ៉ាង​បាន​ចម្រាញ់​ផ្លុ​យ​តូ​នី​ញ៉ូ​ម​យ៉ាងតិច​២​ដង​រវាង​ខែកញ្ញា ឆ្នាំ​២០១៦ និង​ខែមិថុនា ឆ្នាំ​២០១៧ ។ «38 NORTH» បន្ត​ថា ប្រហែល​ជា​មាន​យុទ្ធនាការ​ចម្រាញ់​២​លើក​សម្រាប់​ផលិត​បរិមាណ​មិន​អាច​កំណត់​បាន​មួយ​នៃ​ផ្លុ​យ​តូ​នី​ញ៉ូ​ម ដែល​អាច​បង្កើន​ថែម​ទៀត​ការ​ស្តុក​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងជើង​ធ្លាប់​ផ្អាក​ដំណើរការ​នៃ​រេ​អាក់​ទ័​រ YONGBYON កាលពី​ឆ្នាំ​២០០៧ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​រំសាយ​គ្រឿង​សព្វាវុធ​ជា​ថ្នូរ​នឹង​ជំនួយ​មនុស្សធម៌ ។ ក្រុង​ព្យុ​ង​យ៉ាង​ចាប់ផ្តើម​ការងារ​ជួសជុល​កែ​លម្អ​ទីតាំង​នេះ​វិញ ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៣​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៣ ៕