ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ទាន​ភ្លើង​ទទួល​បានការ​គាំទ្រ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រក​ឃើញ

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រក​ឃើញ និង​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​នៅ​ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន​ទាំង​នៅ​តាម​ផ្ទះ និង​នៅ​ក្នុង​ផ្សារ​ទាន​ភ្លើង ក្នុងស្រុក​កំចាយមារ ។

សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ផង​ដែរ​ជាមួយ​គ្នា​នេះ​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពន្យល់​ណែនាំ និង​បង្ហាញ​ដល់​ក្រុម​អាជីវករ​អំពី​វិធីសាស្ត្រ​ថែទាំ ការ​ដាក់​តាំង​លក់ និង​ការ​រក្សា​ទុក​មុខទំនិញ​ឱ្យ​ស្រប​ទៅ​តាម​លក្ខខណ្ឌ និង​ផ្តោត​ទៅ​លើ​អនាម័យ​ផង​ដែរ ព្រមទាំង​បាន​បង្រៀន​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ អំពី​របៀប​មើល​កាលបរិច្ឆេទ​នៃ​ទំនិញ សំរាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារ​ម្ម​ណ៌​នោះ​នៅ​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​នោះ​គឺ​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ហើយ​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​បែប​នេះ​ឱ្យ​បាន​ច្រើន​ដង និង​រៀង​រាល់​ខែ​ព្រោះ​វា​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ទំនុកចិត្ត​ថា អាហារ​ដែល​ពួក​គាត់​ទទួលទាន​មាន​សុវត្ថិភាព​សំរាប់​សុខភាព​របស់​ពួក​គាត់​គ្រប់​ៗ​គ្នា ៕