ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តព្រៃវែង​ឃាត់ខ្លួន​ជនសង្ស័យ3នាក់

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រុម​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​នៅ​ស្រុក​កំចាយមារ​ត្រូវ​បាន​កំលាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង

ខេត្តព្រៃវែង ៖ ក្រុម​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​នៅ​ស្រុក​កំចាយមារ​ត្រូវ​បាន​កំលាំង​អាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​បន្ទាប់​ពី​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ព្រម​ជាមួយនឹង​សម្ភារ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។ ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​ចំណុច​ភូមិ​ស្វាយ​ត្រៃ ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​៣​នាក់ ទី​១-​ឈ្មោះ កុយ រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​២-​ឈ្មោះ កេ​ន ចាន់​ថា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ ឌី​ម សារី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្នុង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

មន្ត្រី​អាវុធហត្ថ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ឈ្មោះ កេ​ន ចាន់​ថា និង​ដោយ​មានការ​អនុញ្ញាតិ​ពី​លោក មាស សុ​ភក្តិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​កំលាំង​អាវុធហត្ថ​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ កេ​ន ចាន់​ថា  បន្ត​ទៀត​ហើយ​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដែល​រួម​មាន​សម្ភារ​សម្រាប់​ជក់​ថ្នាំ​មួយ​ចំនួន​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​១, សំបក​ថង់​សម្រាប់​ដាក់​ថ្នាំ​ញៀន​ចំនួន​១០ និង​ដែកកេះ​ចំនួន​២ ៕