លី ច័ន្ទសីហា រៀបការរួចភ្លាមមានកូនភ្លែត
រាជធានីភ្នំពេញ ៖ តារាសម្តែងលី ច័ន្ទសីហា បន្ទាប់ពីចូលរោងការនៅអំឡុងខែឧសភា ឆ្នាំ២០១៧មក មានគភ៌ជាង២ខែហើយដោយមិនទាន់ដឹងស្រី ឬប្រុសនៅឡើយទេ ។
លី ច័ន្ទសីហា និយាយថា

លី ច័ន្ទសីហា និយាយថា «ក្នុងចិត្តគឺខ្ញុំស្រឡាញ់កូនស្រីជាងប្រុសសម្រាប់កូនដំបូងនៃចំណងដៃណាស់ ។ ជារឿងសប្បាយចិត្តដែលនាងខ្ញុំ និងស្វាមីបានប្រែក្លាយជាមាតាបិតាគេដែលមានអម្រែកមើលថែក្មេងឲបានល្អនៅពេលខាងមុខនេះ ។ ការផ្អៀងមកលើកូនស្រីនេះគ្រាន់តែជាការពេញចិត្តប៉ុណ្ណោះយ៉ាងណាកូនប្រុស ឬស្រីក៏នៅតែកូនគឺពេញចិត្តដូចគ្នា ។កូនដែលពពោះនេះទើបតែបានជាង២ខែទើបមើលមិនដឹងថាប្រុស ឬស្រីទាល់តែចាំបន្តយូរថ្ងៃទៀត» ។
អាជីពសិល្បៈនាពេលបច្ចុប្បន្ននេះត្រូវលី ច័ន្ទសីហា ផ្អាកមួយអន្លើសិនដើម្បីថែទាំសុខភាពខណៈកំពុងពពោះកូនដំបូងនេះ ។
មុនរៀបការលី ច័ន្ទសីហាបានថតរឿងភាគមួយចំនួនដូចជារឿង«ចំប៉ីនាគត្រាច់ចរ» របស់ផលិតកម្មចក្កវាឡពេជ្រជាដើម ។
ចំពោះគម្រោងយកកូនប៉ុន្មាននាក់នោះលី ច័ន្ទសីហា មិនទាន់ដឹងទេអាស្រ័យលើការគិតគូរនាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ