ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងណាស់​! មនុស្ស​៣​នាក់​គ្មាន​របួស ខណៈ​រថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​ខូចខាត​ស្ទើរ​ទាំងស្រុង

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​ដោយ​រថយន្ត​ដឹង​ទំនិញ​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-0160 បាន​ក្រឡាប់​ផ្ងារជើង…

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​ដោយ​រថយន្ត​ដឹង​ទំនិញ​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-0160 បាន​ក្រឡាប់​ផ្ងារជើង ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ជាប់​ផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​អ្វី​ដែល​សំណាង​នោះ បាន​ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្បែរ​នោះ នាំ​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ជួយ​ទាញ​ជន​រង​គ្រោះ​ចេញ ប៉ុន្តែ​មនុស្ស​ក្នុង​រថយន្ត​ចំនួន ៣​នាក់ (​ប្ដី​ជា​អ្នកបើកបរ ប្រពន្ធ និង​ព្រូ​ម្នាក់​ទៀត​) មិន​រង​របួស​អ្វី​សូ​ម្បី​តែ​បន្តិច ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ ជិត​ផ្លូវបំបែក​ជា​៤ ក្បែរ​ក្លោ​ង​ទ្វារ​វត្ត​ដំណាក់​ត្រប់ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។

ប្រភព​ពី​ប្រជា​ពលរ​ដ្ធ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​រថយន្ត​ដឹង​ទំនិញ​ខាងលើ ធ្វើ​ដំណើរ​ពី​លិច​មក​កើត ស្ថិត​ក្នុង​ល្បឿន​មធ្យម លុះ​រថយន្ត​ដឹង​ទំនិញ មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បែក​កង់​ខាងក្រោយ​ផ្នែក​ខាងស្ដាំ រួច​ក៏​រ៉េ​ចង្កូត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​តែ​ម្ដង ។

ក្រោយ​កើតហេតុ បងប្អូន​ប្រជា​ពលរ​ដ្ធ ក៏​បាន​នាំ​គ្នា​ជួយ​រើ​អីវ៉ាន់​ទាំងអស់​ឡើង​មក​ដាក់​ខាងលើ​គោក រួច​ហៅ​រថយន្ត​ស្ទួ​ច មក​ស្ទួ​ច​រថយន្ត​ដែល​ក្រឡាប់​នោះ​ចេញពី​ប្រឡាយ​ទឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ