ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរាគមន៍​សុំ​ឱ្យ​ដោះ​លែង​វិញ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤៩​គ្រួសារ​មក​ពី​ភូមិ​អូរ​ខ្ចៅ​ហៅ​ភូមិ​ផ្អុង​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលាខេត្ត​ឧត្តរមានជ័យ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ឱ្យធ្វើ​ការ​ដោះ​លេង​លោក​អនុ​ភូមិ​វិញ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤៩​គ្រួសារ​មក​ពី​ភូមិ​អូរ​ខ្ចៅ​ហៅ​ភូមិ​ផ្អុង​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលាខេត្ត​ឧត្តរមានជ័យ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ឱ្យធ្វើ​ការ​ដោះ​លេង​លោក​អនុ​ភូមិ​វិញ ក្រោយ​ពី​បាន​ចោទប្រកាន់​ពី​បទ​បន្លំ​ឯកសារ ។ ហេតុការណ៍​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​១៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ខ្ចៅ​ហៅ​ភូមិ​ផ្អុង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

លោក​អនុ​ភូមិ​ដែល​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​ដោយ​បន្លំ​ឯកសារ​ឈ្មោះ នេ​ត ឆាយ​ស្រឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខងារ​អនុ​ភូមិ​អូរ​ខ្ចៅ ហៅ​ភូមិ​ផ្អុង មាន​ប្រពន្ធ​ឈ្មោះ ហេង ហៀ​ង​អាយុ​៥៤​ឆ្នាំ មានកូន​៤​នាក់ ស្រី​ម្នាក់ រសនៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ។

យោង​តាម​សម្តី​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ណាំ ផ​ន អាយុ​៦៨​ឆ្នាំ ក្នុង​ចំណោម​៤៩​គ្រួសា​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុងភូមិ​អូរ​ខ្ចៅ​ហៅ​ភូមិ​ផ្អុង​មានរឿង​ទំនាស់​ដីធ្លី​មួយ​កន្លែង​ត្រូវ​បាន​លោក​អភិបាលខេត្ត​ឧត្តរមានជ័យ​ដឹង​នាំ​មន្ត្រីរាជការ​ជំនាញ​រួម​ទាំង​កងកំលាំងប្រដាប់អាវុធ​ចុះ​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៧ ។ បុរស​ដដែល​បាន​បញ្ចា​ក់ថា ក្រោយ​ពី​បាន​ដោះស្រាយ​បញ្ចប់​លោក​អភិបាលខេត្ត​បានឱ្យ​មន្ត្រី​ជំនាញ​ភូមិបាល​ក្រុង​ប្រគល់​ចុងសន្លឹក​ពាក្យសុំ​កាន់កាប់​ចុះបញ្ជី​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​កាន់​បណ្តោះ​អាស​ន្ត​សិន ខណៈនោះ​លោកស្រី វង្ស ស៊ី​ថា មេ​ភូមិ​ផ្អុង​បាន​ប្រគល់​ឱ្យ​លោក នេ​ត ឆាយ​ស្រឿ​ន ជា​អនុ​ភូមិ​ធ្វើ​កិច្ចការ​នេះ​ជំនួស ក្រោយមក​លោកស្រី វង្ស ស៊ី​ថា បាន​ដាក់​ពាក្យបណ្តឹង​លោក​អនុ​ភូមិ​ទៅ​តុលាការខេត្ត​ឧត្តរមានជ័យ​ពី​បទ​រំលោភ​ពី​តួនាទី​របស់​ខ្លួន​ជា​មេ​ភូមិ​ទើប​ប្រជាពលរដ្ឋ​មក​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដល់​តុលាការ​ឱ្យធ្វើ​ការ​ដោះ​លេង​វិញ ៕