ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​វៀតណាម លាលែង​ពី​តំណែង មុន​អាណត្តិ

1 ឆ្នាំ មុន

វៀតណាម ៖ គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ បាន​យល់ព្រម​និង​អនុញ្ញាត​ឲ្យ​លោក ង្វៀ​ន ស៊ួ​ន​ហ្វុ​ក…

វៀតណាម ៖ គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ បាន​យល់ព្រម​និង​អនុញ្ញាត​ឲ្យ​លោក ង្វៀ​ន ស៊ួ​ន​ហ្វុ​ក Nguyen Xuan Phuc ឈប់​ធ្វើ​ជា​សមាជិក​ការិយាល័យ​នយោបាយ និង​លាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​វៀតណាម នៃ​អាណត្តិ ២០២១-២០២៦ តាម​សំណើ​ផ្ទាល់ខ្លួន​របស់​លោក ។

យោង​តាម​សេចក្តីថ្លែងការណ៍ ដែល​បាន​ចេញផ្សាយ​ពី​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ខាងលើ​នេះ លោក ង្វៀ​ន ស៊ួ​ន​ហ្វុ​ក គឺជា​មេដឹកនាំ​ដ៏​សំខាន់ នៃ​បក្សកុម្មុយនិស្ត និង​រដ្ឋ​វៀតណាម ។ លោក​ត្រូវ​បាន​គេ​ទុកចិត្ត និង​ចាត់តាំង​ឲ្យ​កាន់​តំណែង​សំខាន់​ៗ​ជា​ច្រើន ដោយ​គណៈកម្មាធិការ និង​ការិយាល័យ​នយោបាយ ។

ទោះ​យ៉ាងណា​ក៏​ដោយ​ក្នុង​តំណែង​ជា​មេដឹកនាំ លោក ង្វៀ​ន ស៊ួ​ន​ហ្វុ​ក ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​មួយ​ចំនួន រួម​ទាំង​ឧបនាយករដ្ឋមន្ត្រី​ចំនួន​០២​រូប និង​រដ្ឋមន្ត្រី​ចំនួន​០៣​រូប ប្រព្រឹត្ត​ល្មើស ដែល​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ។ ឧបនាយករដ្ឋមន្ត្រី​ទាំង​២​រូប បាន​លាលែង​ពី​តំណែង ខណៈ​រដ្ឋមន្ត្រី​០២​រូប និង​មន្ត្រី​មួយ​ចំនួន​ទៀត កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ។

សេចក្តីថ្លែងការណ៍​បាន​ចេញផ្សាយ​អោយ​ដឹង​ថា “​ដោយសារ លោក​ដឹង​យ៉ាង​ច្បាស់ អំពី​ទំនួល​ខុស​ត្រូវ ចំពោះ​បក្ស និង​ប្រជាជន​វៀតណាម​នោះ ទើប​លោក​បាន​ដាក់​សំណើ សុំ​លាលែង​ពី​តំណែង ហើយ​ចូល​និវត្តន៍​” ។

លោក ង្វៀ​ន ស៊ួ​ន​ហ្វុ​ក ដែល​មាន​អាយុ ៦៩​ឆ្នាំ គឺជា​សមាជិក នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស ការិយាល័យ​នយោបាយ និង​រដ្ឋសភា អស់​រយៈពេល​ជា​ច្រើន​អាណត្តិ ។ ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​២០០៦ លោក​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Quang Nam ។ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ការិយាល័យ​រដ្ឋាភិបាល ក្នុង​ឆ្នាំ​២០០៦ និង​ជា​ឧបនាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​២០១១ មុន​ពេល​ក្លាយជា​នាយក​រដ្ឋមន្ត្រី ៥​ឆ្នាំ​ក្រោយមក ។ លោក​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី នៅ​ខែមេសា ឆ្នាំ ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ