តារា​សិច​ស៊ី ស្រី​ម៉ុ​ច ហោះ​ពី​ប្រទេសសិង្ហ​បុរី មក​កែ​ស​ម្ផស្ស​ដល់​ស្រុក​ខ្មែរ


រាជធានី​ភ្នំពេញ ៖ ស្រី​ម៉ុ​ច ​គឺជា​តារា​សម្តែ​ងស្រី​ដែល​មាន​វ័យ​ជិត​៤០​ឆ្នាំ ​និង​មានកូន​ដល់ទៅ​៣​នាក់​​ក៏​ពិតមែន ​ប៉ុន្តែ​តារា​សិច​ស៊ី​ក្នុង​បទ «​ជីដូន​កាកី​» នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ជំនាន់​​ក្រោយ​ប៉ុ​ន្មា​នោះ​ទេ​។

ទោះបី​មាន​ភាព​ស្រស់​ស្អាត​ពី​កំ​ណើ​ត​ក៏​ពិតមែន​ ប៉ុន្តែ​ស្រី​ម៉ុ​ច ​នាង​ក៏​មិន​បណ្តោយ​ឱ្​យស​ម្រស់​របស់​នាង​ធ្លាក់​ចុះ​នោះ​ដែរ ជាក់ស្តែង​កាល​ពី​ម្សិលមិញ​នេះ​ តារា​សិច​ស៊ី​ស្រី​ម៉ុ​ច ក៏​បាន​ជិះ​យន្តហោះ​ពី​សិង្ហ​បុ​រី​មក​ធ្វើ​ជំនួញ​ និង​ធ្វើ​ការ​ថែរក្សា​សម្រស់​របស់​នាង ​ពិសេស​គឺ​នាង​បាន​កែ​ត្របក​ភ្នែក ​(​កិប​ភ្នែ​ក) ​ដើ​ម្បី​ប​ង្កើ​នភា​ព​ស្រស់​ស្អាត​ថែ​ម​មួយ​កំរិត​ទៀត​។

ស្រី​ម៉ុ​ច​ បាន​បោះបង់​ចោល​សិល្បៈ​ជិត​១០​ឆ្នាំមកហើយ ​ហើយ​នាង​នៅ​ស្ថិត​ក្នុង​ការ​ចង់​ចាំ​របស់​មិត្ត​អ្នក​ ដែល​ភាគ​ច្រី​ន​នាង​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​តាម​រយៈ​ការ​សម្ដែង​រឿង «​កាកី​» និង​កាយ​វិការ​​សម្ដែង​សិច​ស៊ីក្នុង​បទ​ចម្រៀង «​ជីដូន​កាកី​» របស់ លោក ហេង ប៊ុ​ន​លាភ នៅ​អំឡុង​ឆ្នាំ​២០០៥-២០០៦ ៕

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ