ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន​ ៖ សុខភាព​ល្អ​រឹង​មាំ​ធម្មតា ហើយនឹង​មាន​វត្តមាន​ថ្ងៃស្អែក​នៅ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ព្រឹក​ថ្ងៃអាទិត្យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ស​ម្តេច​នៅ​តែ​មាន​សុខ​ភាពរឹងមាំ​ល្អ​ធម្មតា ហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​

រាជធានី​ភ្នំពេញ​៖ ព្រឹក​ថ្ងៃអាទិត្យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ស​ម្តេច​នៅ​តែ​មាន​សុខ​ភាពរឹងមាំ​ល្អ​ធម្មតា ហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​នៅ​ថ្ងៃ​ច័ន្ទ​ទី ១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ផង​ដែរ​។    

សម្តេច​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា កាលពី​ថ្ងៃ​សៅរ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជិះ​រថយន្ត​ពិនិត្យ​មើល​ការ​រីក​ចម្រើន​ក្នុង​រាជធានី​ភ្នំពេញ «​ទន្ទឹម​នឹង​ព័ត៌មាន​ដែល​បំពុល​ដោយ​ពួក​អគតិ​មួយ​ចំនួន​បាន​ប្រឌិត​ថា សម្តេច​តេ​ជោ ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​បារាំង ឬថា​បញ្ជូន​ពី​សាំ​ហ្គា​ពួរ ទៅ​ហុងកុង​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេរ​ថា​៖ «​នេះ​គឺ​សុ​ទ្ធ​សឹងតែ​ជា​ពាក្យ​កុហក​បោកប្រាស បំភ្លៃ​ការ​ពិត​ទាំងស្រុង​ដោយ​ពួក​អគតិ​ជ្រុលនិយម​។ សូម​ម​បងប្អូន​ពិនិត្យ​មើល អ្នក​ដែល​បំផុស​ព័ត៌មាន​នេះ តើ​ពួក​គេ​មាន​ចេតនា​អ្វី​ពិតប្រាកដ? សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​មាន​សុខភាព​ល្អ​រឹង​មាំ​ជា​ធម្មតា ហើយ​កាលពី​ម្សិលមិញ​ក៏​បាន​ចេញផ្សាយ Video clip បំភ្លឺ​ជូន​សាធារណៈ​រួច​ហើយ ក្នុង​ពេល​​ដែល​សម្តេច​តេ​ជោ អញ្ជើញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​រាជ ធានី​ភ្នំពេញ ក្បែរ​សណ្ឋាគារ​ភ្នំពេញ​»។​

សម្តេច​បញ្ជាក់ ​៖ «​នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​។ សូម​បងប្អូន​ចូល រួម​ទាំងអស់​គ្នា​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​មោទនៈភាព​ជាតិ​យើង​ទាំងអស់​គ្នា​»។​

តាម​រយៈ​វី​ដេ​អូ​ខ្លី​ប​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​កាលពី​ព្រឹក​ថ្ងៃ​សោ​រ៍​នោះ គឺឃើញ​វត្តមាន​របស់​សម្តេច​ជិះ​ក្នុង​រថយន្ត​ក្នុង​ក្រុងភ្នំពេញ ហើយ​សម្តេច​ក៏​បាន​បញ្ជាក់​សារ​ថា​មានការ​ទាក់ទង​មក​តាម WhatsApp តេ​ឡេ​ក្រាម និង​តាម​ការ​និយាយ​ត​ៗ​គ្នា​ថា «​ខ្ញុំ​កំពុង​ឈឺ​ធ្ងន់ ហើយ​ប្អូន ក្មួយបង្កើត​របស់ខ្ញុំ​ក៏​បែរជា​យល់​ថា​ ខ្ញុំ​កំពុង​ត្រូវ​ប​ញ្ជួ​ន​ទៅ​ប្រទេស​បារាំង  មួយ​ចំនួន​ទៀត​ថា ​ខ្ញុំ​កំពុង​តែ​ប​ញ្ជូន​ពី​សាំង​ហ្គា​ពួរ​ទ​ទៅ​ហុងកុង​។ តែ​ថ្ងៃនេះ​កំពុង​ស្ថិត​នៅខាង​មុខ​សណ្ឋាគារ​ភ្នំពេញ បាន​សេចក្តី​ថា​ ខ្ញុំ​កំពុង​តែ​ជិះ​សង្កេត​មើល​ក្រុងភ្នំពេញ​នេះ​តែ​ម្តង​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​៖ «​ដូច្នេះ​ពាក្យ​ច​ចាម​អារាម​ដ៏​អាក្រក់​នេះ គួរតែ​ត្រូវ​បាន​បំបាត់​ចោល​តាម​រយៈ​នៃ​ក្លី​ប​វី​ដេ​អូ​របស់ខ្ញុំ​ដែល​កំពុង​តែ​ផ្សាយ​នៅ​លើ​ផ្លូវ​ដែល​ខ្ញុំ​ចេញ​ដំណើរ​​របៀប​ធម្មតា ហើយ​កំពុង​តែ​ស្ទះចរាចរណ៍​ដូច​គេ​ដូច​ឯង​អ​ញ្ចឹ​ង​ដែរ​»។​

ការ​បង្ហាញ​វត្តមាន​របស់​សម្តេច​ចុង​ស​ប្តា​ហ៍​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ ឆា​ម ឆា​នី ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​ប្រឆាំង​ដែល​បាន​បង្ហោះ​សារ​ថា ស​ម្តេច​មាន​ជំ​ងី​ធ្ងន់ធ្ងរ ហើយ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ស្ងាត់​ៗ ដោយ​មិន​ផ្ទេរ​សិទ្ធ​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ទៅ លោក ស ខេ​ង ដោយ​មិន​ការ​មិន​ទុកចិត្ត​៕