ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រង​ខេត្តតាកែវ​ម្នាក់​កំពុង​តែ​ប្រមូល​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​ជនជាតិ​វៀតណាម

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ផា​ន ផល អតីត​ជា​អធិការ​នគរបាល​ស្រុក​បូ​រី​ជលសារ ដែល​បច្ចុប្បន្ន​ជា​ស្នង​ការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កំពុង​សើម​មាត់​សើម​.​ក ក្នុង​ការ​ប្រមូល​លុយ​ពី​កសិករ​ជនជាតិ​វៀតណាម​ដែល​មក​ជួល​ដី​ធ្វើស្រែ​តាម​ព្រំដែន​នៅ​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ…


ខេត្តតាកែវ ៖ លោក ផា​ន ផល អតីត​ជា​អធិការ​នគរបាល​ស្រុក​បូ​រី​ជលសារ ដែល​បច្ចុប្បន្ន​ជា​ស្នង​ការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កំពុង​សើម​មាត់​សើម​.​ក ក្នុង​ការ​ប្រមូល​លុយ​ពី​កសិករ​ជនជាតិ​វៀតណាម​ដែល​មក​ជួល​ដី​ធ្វើស្រែ​តាម​ព្រំដែន​នៅ​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ នេះ​បើ​តាម​​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប ។

មិន​មានការ​ទប់ស្កាត់ ឬ​ហាមឃាត់​នោះ​ទេ ដែល​នេះ​ពិតជា​ផ្គើន​បំរាម​របស់​រាជរដ្ឋាភិបាល ដែល​ហាម​ដាច់ខាត​ការ​ជួល​ដីស្រែ​ដីចម្ការ​ទៅ​ឲ្យ​ជនបរទេស​នៅ​ក្បែរ​ខាង​បង្ករ​បង្កើន​ផល ។ ជាក់ស្តែង ស្រុក​បូ​រី​ជលសារ​ផ្ទៃដី​រាប់​ពាន់​ហិ​កតា ត្រូវ​បាន​មហាជន​លើក​ឡើង​ថា លោក ផា​ន ផល ស្នងការ​រង​នគរបាល​ខេត្តតាកែវ រត់ការ​គ្រប់​ច្រក​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​ជួល​ដី​ធ្វើស្រែ​។

ប្រភព​បាន​បន្ថែម​ថា បច្ចុប្បន្ន​ផ្ទៃដី​រាប់​ពាន់​ហិ​កតា​នៅ​ស្រុក​បូ​រី​ជលសារ ត្រូវ​បាន​លោកស្នងការ​រង​រូប​នេះ រត់ការ​គ្រប់​ច្រក​គ្រប់​ជំនាញ សម្រួល​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​ធ្វើស្រែ ជា​ថ្នូរ​និង​លុយ​រាប់​ម៉ឺន​ដុល្លា​ឯណោះ​ក្នុង​មួយ​រដូវ ដែល​នេះ គឺ​ពិតជា​ផ្ទុយ​និង​បម្រាម​របស់​រាជរដ្ឋាភិបាល ។

ជុំវិញ​ការ​បែកធ្លាយ​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣ លោក ផា​ន ផល ស្នងការ​រង​នគរបាល​ខេត្តតាកែវ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល ។

សូម​រំលឹក​ថា នា​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ចេញ​សារាចរ​ណ៍ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួល ឬ​លក់​ដី នៅ​តាម​បណ្តោយ​ព្រំដែន​ឲ្យ​ទៅ​ប្រទេស​ជិតខាង​ទេ ដើម្បី​ការពារ​បូរណភាព​ទឹកដី ផលប្រយោជន៍​ពលរដ្ឋ និង​ជួយ​សម្រួល​ការងារ​កំណត់ព្រំដែន​ផង​ដែរ ។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ