ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តោត​៧​​ចំណុច ​ក្នុងព្រឹត្តិការ​​បុណ្យសមុទ្រ​​ឆ្នាំ​​នេះ

6 ឆ្នាំ មុន

កែប ​៖ នៅ​ក្នុង​កិច្ច​ពិភាក្សា​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ស្ថិតនៅ​ខេត្ត​កែប ​កាលពី​​រសៀល​ថ្ងៃ​ទី​១៤ ​កក្កដា ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ប្រកាស​​ដាក់​ចេញ​ផែនការ​អាទិភាព​ចំនួន​៧​ចំណុច ដើម្បី​រៀបចំ​ព្រឹត្តិការ​ណ៍​ទេសចរណ៍​ដ៏​ធំ​

កែប ​៖ នៅ​ក្នុង​កិច្ច​ពិភាក្សា​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ស្ថិតនៅ​ខេត្ត​កែប ​កាលពី​​រសៀល​ថ្ងៃ​ទី​១៤ ​កក្កដា ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ប្រកាស​​ដាក់​ចេញ​ផែនការ​អាទិភាព​ចំនួន​៧​ចំណុច ដើម្បី​រៀបចំ​ព្រឹត្តិការ​ណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​រលូន និង​កាន់តែ​មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ សំដៅ​ធ្វើ​យ៉ាងណា​ ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​-​អន្តរជាតិ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ​។

​កិច្ចប្រជុំ​ពិភាក្សា​នេះ ក៏​មានការ​ចូលរួម​ពី​លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ អភិបាលរង​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផង​ដែរ ​។

លោក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​ដូច​ខាងក្រោម​ ៖ ១​-ឯកភាព​កំណត់​យក​បរិវេណ​ទីតាំង​មុខ​សាលាខេត្ត​កែប សម្រាប់​ប្រារព្ធ​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​ ។ ២-អាជ្ញាធរ​ខេត្ត​ ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ ឱ្យ​​បាន​រួចរាល់​ទាន់​ពេលវេលា​ ។ ​ត្រូវ​ខិតខំ​រៀបចំ​ឱ្យ​​មាន​កន្លែង​ស្នាក់​នៅ​បន្ថែម​ដូច​ជា តង់​ទេស​ចរណ៍​ឱ្យ​​បាន​គ្រប់គ្រាន់ ​។ ៣-ខិតខំ​យកចិត្ត​បណ្តុះបណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​ ។ ៤-ត្រូវ​ខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្ចូ​ល​រួម​ត្រៀម​រៀបចំ ដោយ​តុបតែង​គេហដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ស្អាត មាន​អនាម័យ​ល្អ និង​ត្រៀម​ជួយ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មក​កំសាន្ត​អោយ​បាន​ល្អ ​។ ៥​-សហ​ការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ ដើម្បី​រៀបចំ​ពិ​ព័រណ៍​ពាណិជ្ជ​​កម្ម ពិសេស​ជ​លិ​ត​ផល​ក្នុងស្រុកឱ្យ​បាន​​ច្រើន ​។ ៦​-ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ​ឱ្យ​​បាន​ល្អ ដោយ​អញ្ជើញ​​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ និង​ប្រទេស​ជា​មិត្ត​ចូលរួម​ ​​ចំពោះ​សកម្មភាព​កីឡា​ត្រូវ​រៀបចំ​ប្រភេទ​កីឡា​​ឱ្យ​​បាន​សំបូរ​បែប ពិសេស​កីឡា​លើ​​ទឹក លើ​អាកាស​ឱ្យ​បាន​ច្រើន​ ដូច​ជា​ទូកក្តោង និង​ត្រូវ​រៀបចំ ព្យុះ​ហយា​ត្រា​ឱ្យ​បាន​ល្អ​ និង៧-ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ការពារ និង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​ឱកាស​ពី​ធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។