ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេឃុំ«​បាន​កាម​»ត្រូវ​បាន​ប្រជាពលរដ្ឋ​ឲ្យ​ឈ្មោះ​ថា​«​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​»

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក ឃ​ន សុ​ខេ​ង មេឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដាក់​រហស្សនាម​ថា «​ជា​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» ។…

ខេត្តតាកែវ ៖ លោក ឃ​ន សុ​ខេ​ង មេឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដាក់​រហស្សនាម​ថា «​ជា​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា លោក​មេឃុំ​រូប​នេះ ពិតជា​សំបូរ​រឿងអាស្រូវ​ខ្លាំង​ណាស់ ព្រោះ​មួយ​រយៈ​កន្លង​មក គាត់​មិន​បាន​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ប្រជាពលរដ្ឋ​ចំណុះ​ឃុំ​ទេ ហើយ​មូលហេតុ​ដែល​ពួក​គាត់​ដាក់​រហស្សនាម​លោក​ជា​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​ដូច្នេះ ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ គាត់​បាន​រៀបចំ​បោះ​ឆ្នោត​រើស​មេ​ភូមិ​ដូង​ខ្ពស់​ថ្មី ទាំង​ដែល​មេ​ភូមិ​ចាស់​កំពុង​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម ផ្អែក​តាម​ជន​អគតិ​មួយ​ក្រុម​តូច​ផ្តិត​មេដៃ​ប្តឹង​ថា គាត់​អសមត្ថភាព​និង​ចោទ​មេ​ភូមិ​ចាស់​ធ្វើ​ប័ណ្ណ​ក្រីក្រ​និង​ប័ណ្ណ​ហានិភ័យ​ឲ្យ​ប្អូន​ខ្លួនឯង ទាំង​ដែល​រឿង​នេះ​មិនមែន​ជា​ការ​ពិត ។

ក្រោយ​ទទួល​ពាក្យបណ្តឹង​មេឃុំ​មិន​ជួយ​សម្រុះសម្រួល​ជួយ​មេ​ភូមិ​ចាស់​ទេ បែរជា​គំរាម​មេ​ភូមិ​ចាស់​គ្រប់យ៉ាង និង​ហាម​កំ​ឲ្យ​គាត់​ដើរ​ផ្តិត​មេដៃ​ពី​ប្រជាពលរដ្ឋ​គាំទ្រ​ខ្លួន​ទៀត​ផង​។ ប្រជាពលរដ្ឋ​ដែល​ផ្តិត​មេដៃ​គាំទ្រ​មេ​ភូមិ​ចាស់ បាន​បញ្ជាក់​ថា មេ​ភូមិ​ចាស់​គ្មាន​កំហុស​ទេ គាត់​មាន​ស្នាដៃ​ល្អ ដូច​ជា​ធ្វើ​ផ្លូវ ក្នុងភូមិ​ខុស​ពី​មេឃុំ តែ​ដោយសារ​មេ​ភូមិ​មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​ជា​មេឃុំ ទើប​គាត់​រក​ឱកាស​ដក​មេ​ភូមិ​ចោល ។

ពួក​គាត់​បន្ត​ថា ប្រសិនបើ​ដក​មេ​ភូមិ​ដូង​ខ្ពស់​ចោល គួរតែ​ដក​មេឃុំ​នេះ​ចោល​មុន ព្រោះ​មេឃុំ​រូប​នេះ​មិន​បាន​ចុះ​មក​ផ្ទាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជួយ​សម្រាលទុក្ខ​លំបាក​ពួក​គាត់​ទេ ជាក់​ស្តែង​​គាត់ បាន​កាយ​ប្រឡាយ​យក​អាចម៍ដី​ទុក​លើ​ខ្នង​ប្រឡាយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ និង​ដឹកស្រូវ​មិនកើត​ទៀត​។

ជុំវិញ​ករណី​ខាងលើ អ្នក​សារព័ត៌​យើង​មិន​អាច​ទាក់ទង​លោក​មេឃុំ​បាន​កាម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ ដោយ​ទូរស័ព្ទ​មិន​ចូល ។ ចំណែក​លោក ឌឹ​ម គឹ​ម​សាន អភិបាលស្រុក​ព្រៃកប្បាស​បាន​បញ្ជាក់​ថា រឿង​លោក​មេ​ភូមិ​ចាស់​ដែល​បម្រើ​ប្រជាពលរដ្ឋ គឺ​មិនមែន​ចេះ​តែ​ដក​ដក​នោះ​ទេ ករណី​នេះ​ចាំ​លោក​ចុះ​ទៅ​ស្រាវជ្រាវ និង​កោះហៅ​មក​ពិភាក្សា​។

សូម​បញ្ជាក់​ថា តាម​ផែនការ​របស់​លោក​មេឃុំ គឺ​គាត់​និង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ភូមិ​ថ្មី នៅ​ថ្ងៃ​ទី​១៨ ខែមករា ស្អែក​នេះ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ