ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​ម៉ូតូ​ចូល​ផ្ទះ​មិន​មើល​ក្រោយ ត្រូវ​រថយន្ដ​បុក​ហើយ​កិន​បែកក្បាល​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ដ​បុក និង​កិន​ផ្ទុះ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិន​មើល​ក្រោយ​។

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ដ​បុក និង​កិន​ផ្ទុះ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​មិន​មើល​ក្រោយ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​បត់​គគីរ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ព្រឹក​។ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អូរ​តា​ប៉ោង​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម ខុ​ម ភេទ​ស្រី អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1D-3295​។ ចំណែក​រថយន្ដ​បង្ក​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បែន ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 0101 បើកបរ​ដោយ​ឈ្មោះ នឿ​ន វ៉ិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ខ្លុយ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។

នៅ​ព្រឹក​នោះ​រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ម៉ូតូ​នៅ​ពីមុខ​រថយន្ដ​។ នៅ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ម៉ូតូ​បាន​បត់​ចូល​ផ្ទះ ខណៈនោះ​ក៏​ត្រូវ​រថយន្ដ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ក្រោយ​បុក​យ៉ាង​ពេញទំហឹង ហើយ​កិន​ចំ​ក្បាល​ផ្ទុះ​ខួរ​បណ្ដាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​។ ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​បែប​នេះ អ្នកបើកបរ​រថយន្ដ​មានការ​ភិតភ័យ​ក៏​រត់គេច​ខ្លួន​បាត់​។ ក្រុម​គ្រួ​សារបាន​លើក​សាកសព​ជន​រង​គ្រោះ​ចូល​ក្នុងផ្ទះ ដើម្បី​រៀបចំ​លាង​សម្អាត​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ទុក​តែ​រថយន្ដ និង​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​វាស់វែង​រកខុសរកត្រូវ​ទៅ​តាម​ជំនាញ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ រថយន្ដ និង​ម៉ូតូ​បង្ក​គ្រោះថ្នាក់ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕