ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​មុខ​ដំណែង​ស្នងការ​ខេត្ត

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់​ប្តូរ​មុខ​ដំណែង​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់​ប្តូរ​មុខ​ដំណែង​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក្រោម​អធិបតី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចូលរួម​ពី​លោក​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង ព្រម​តាំង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។ នៅ​ក្នុង​ពិធី​ប្រកាស​នោះ​ដែរ​អតីត​ស្នងការ​ខេត្តមណ្ឌលគិរី គឺ​លោក តូច យ៉ុ​ន ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស​ព្រំដែន​ក្រសួងមហាផ្ទៃ និង​អតីត​ស្នងការ​ខេត្តតាកែវ​គឺ លោក​អ៊ុ​ក សំណាង ធ្វើ​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ជំនួស​វិញ​។

​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​ផ្តាំផ្ញើ​ដល់​លោកស្នងការ​ថ្មី និង​មន្ត្រី​នគរបាល​ទាំងអស់ សូម​បន្ត​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សាមគ្គីភាព​ផ្ទៃក្នុង បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​នូវ​ការ​ចូលរួម​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​។ នាយ​ឧត្តមសេនីយ៍​បន្ត​ថា កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​កា​ពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សម្រាប់​អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើ​រើ​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ ឲ្យ​បាន​ល្អ​ប្រសើរ​៕