លើកពេលប្រកាសសាលក្រម មន្ត្រីសាលារាជធានី២នាក់
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេបានលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ទៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេបានលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ទៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេបានលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ទៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ពាក់ពន្ធសំណុំរឿង វីតិក្រម។ ជនជាប់ចោទម្នាក់ឈ្មោះ ម៉ៃ វណ្ណារុំ ភេទប្រុស ជាមន្ត្រីបម្រើការនៅការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងម្នាក់ឈ្មោះ រដ្ឋ បូរី ភេទប្រុស អាយុ៥១ឆ្នាំ មានតួនាទីជាប្រធានការិយាល័យផែនការវិនិយោគសាលារាជធានីភ្នំពេញ។ កាលពីរសៀលថ្ងៃទី១៤ កក្កដា សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងវីតិក្រម មកបើកសវនាការ ដើម្បីផ្តន្ទាទោសលើមន្ត្រីសាលារាជធានីភ្នំពេញ២នាក់នោះជាប់ពាក់ព័ន្ធអំពើពុករលួយ លើទឹកប្រាក់២១លានរៀល។
ក្នុងសវនាការជនជាប់ចោទឈ្មោះ រដ្ឋ បូរី ជាប្រធានការិយាល័យវិនិយោគសាលារាជធានី បានឆ្លើយថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនមួយឈ្មោះ រ៉ាយធិច បានទំនាក់ទំនងការិយាល័យផែនការវិនិយោគ ដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុន។ ពេលនោះលោកបានបង្គាប់ឲ្យក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀល ដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធចុះពិនិត្យទីតាំងចំនួន៦លានរៀល ដែលប្រាក់ទាំង២១លានរៀលនេះ លោកបានឲ្យឈ្មោះ ម៉ៃ វណ្ណារុំ ជាអ្នកទទួលទុកដោយមិនមានចេញវិក្កយបត្រឲ្យទៅក្រុមហ៊ុនវិញទេ។ ក្រោយមកពេលរៀបចំបែបបទរួចលោកក៏បានឲ្យឈ្មោះ ម៉ៃ វណ្ណារុំ ជាមួយនឹងតំណាងក្រុមហ៊ុនដកប្រាក់ដែលក្រុមហ៊ុនបានបង់ចំនួន៧លានរៀលយកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុ និងទទួលមកវិញនូវវិក្កយបត្រដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ។
ចំពោះប្រាក់នៅសល់១៤លានរៀលគឺរក្សាទុកនៅការិយាល័យផែនការវិនិយោគ ដើម្បីទុកបង់ព័ន្ធលើតម្រូវការផ្សេងទៀតដូចជាបង់ឲ្យក្រុមប្រឹក្សាវិនិយោគកម្ពុជា និងបង់ចូលមន្ទីរហិរញ្ញវត្ថុ តែបែរជាក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំណែកលោក ម៉ៃ វណ្ណរុំ បានឆ្លើយថា ខ្លួនពិតជាបានទទួលប្រាក់ពីក្រុមហ៊ុនរ៉ាយធិចចំនួន២១លានរៀលមែន។ បើទោះបីជាយ៉ាងណា អតីតមន្ត្រីសាលារាជធានីទាំង២នាក់ ពិតជាបានទទួលស្គាល់ថាអ្វីដែលពួកគេធ្វើគឺខុសច្បាប់ គ្រាន់តែស្នើសុំឲ្យប្រធានក្រុមប្រឹក្សា មានការបន្ធូបន្ថយទោសតែប៉ុណ្ណោះ។ ក្រោយពេលចប់សវនាការលោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សា បានសម្រេចលើកពេលប្រកាសសាលក្រម លើសំណុំរឿងក្ដីនេះទៅថ្ងៃទី១៩ កក្ដដា ២០១៧ខាងមុខនេះ។
គួរបញ្ជាក់ថា មន្ត្រីសាលារាជធានីភ្នំពេញ២នាក់នោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី០២ មីនា ២០១៧ ក្រោមការចោទប្រកាន់ពីបទ វីតិក្រមតាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ៕
ចែករំលែកព័តមាននេះ