ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ណាស់​ចេះ​ឃើញ​ទាន់ កុំ​អី​មិនដឹង​យ៉ាងណា​ទេ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុង​ខេត្តសៀមរាប រួច​យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​

ខេត្តសៀមរាប ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុង​ខេត្តសៀមរាប រួច​យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​យក​ទៅ​ប្រគល់​បន្ត​ឱ្យ​ខាង​អង្គការ ហេ​ឡូ ត្រាស់ កំទេច​ចោល​។  ហេតុការណ៍​នេះ​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប និង​នៅ​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់ ដែល​នៅ​សេសសល់ ពី​សម័យ​សង្គ្រាម​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​១៣ កក្កដា រួច​យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​នោះ គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភ្នំ​ក្រោម បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រភេទ​មីន​ចំនួន​០១​គ្រាប់ និង​គ្រាប់​ធុន​៦០​ម​ម ចំនួន​០២ គ្រាប់ ស្ថិត​នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ធុន ១០៥​ម​ម ចំនួន​១​គ្រាប់​ផង​ដែរ​។

ប្រភព​បាន​បន្ត​ថា  បន្ទាប់​ពី​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​នៅ​មូលដ្ឋាន ហើយ​ត្រូវ​កម្លាំង​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​រក្សា​ទុក​នៅ​កន្លែង​ដដែល ព្រមទាំង​បាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឱ្យ​មាន​សុ​វត្តិភាព ដើម្បី​រង់ចាំ​អង្គភាព​ជំនាញ​ហេ​ឡូ​ត្រាស់​ចុះ​មក និង​ធ្វើការ​ប្រគល់​ជូន នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ កក្កដា ដើម្បី​យក​ទៅ​កំទេច​ចោល ៕