អ្នកជំនួញឆ្លាតវៃមើលឃើញអាជីវកម្មកើនឡើង
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ៖ លោក Michael Chai ជានាយកគ្រប់គ្រងរោងភាពយន្ត Legend (លេជិន) បង្ហាញទឹកមុខញញឹមរីករាយ ពេលមើលឃើញអតិថិជនឈរតម្រង់ជួរចាំទិញ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ៖ លោក Michael Chai ជានាយកគ្រប់គ្រងរោងភាពយន្ត Legend (លេជិន) បង្ហាញទឹកមុខញញឹមរីករាយ ពេលមើលឃើញអតិថិជនឈរតម្រង់ជួរចាំទិញ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ៖ លោក Michael Chai ជានាយកគ្រប់គ្រងរោងភាពយន្ត Legend (លេជិន) បង្ហាញទឹកមុខញញឹមរីករាយ ពេលមើលឃើញអតិថិជនឈរតម្រង់ជួរចាំទិញសំបុត្រចូលមើលរឿង «មនុស្សពីងពាង» ដែលជាខ្សែភាពយន្តហូលីវូដថ្មីចុងក្រោយគេ នៅសាខារោងភាពយន្តក្នុងខណ្ឌទួលគោក កាលពីចុងសប្តាហ៍កន្លងទៅ ។
លោក Michael Chai បាននិយាយថា៖ «សប្តាហ៍ដំបូងនៃការចាក់បញ្ចាំងខ្សែភាពយន្តធំៗបែបនេះ គឺតែងមានមនុស្សមកមើលច្រើនណាស់ ហើយលើកនេះហាក់ដូចជាមានអ្នកទស្សនាច្រើនជាងសព្វមួយទៅទៀត» ។
អ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មួយផ្នែកគឺមកពីភាពយន្តអំពីវីរជន មានប្រជាប្រិយភាពខ្លាំង នៅគ្រប់កន្លែងជុំវិញពិភពលោក ។
ប៉ុន្តែនៅមានហេតុផលមួយទៀត ដែលជួយទាក់ទាញទស្សនិកជនឲ្យទិញសំបុត្រយ៉ាងច្រើនកុះករកាលពីថ្ងៃសៅរ៍ ។ នោះគឺការបញ្ចុះតម្លៃ៥០% សម្រាប់រាល់ការទិញសំបុត្រទាំងអស់ ប្រសិនបើអតិថិជនទូទាត់ដោយប្រើកម្មវិធីទូទាត់តាមទូរស័ព្ទដៃដោយមិនប្រើសាច់ប្រាក់ ជាកម្មវិធីថ្មីមួយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។
លោក Michael Chai បានបន្ថែមថា៖ «ពិតណាស់ យើងឃើញថា អតិថិជនកាន់តែច្រើនកំពុងប្រើកម្មវិធី ផាយ ផេ (Pi Pay) តាមរយៈទូរស័ព្ទរបស់ពួកគេ ដើម្បីទិញសំបុត្រកុន ហើយជាក់ស្ដែងណាស់ ពួកគេចង់ទទួលបានការបញ្ចុះតម្លៃ ហើយការប្រើប្រាស់កម្មវិធីនេះ ក៏មានភាពងាយស្រួលដែរ» ។
ចែករំលែកព័តមាននេះ