នៅថ្ងៃទី ៩ ខែកក្កដា ស្រាបៀរលីអូ បានប្រកាសឧបត្ថម្ភកម្មវិធី «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» រដូវកាលទី 6 នៅស្ថានីយទូរទស្សន៍បាយ័ន។ ថ្លែងក្នុងសន្និសីទ កាសែតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរ លោក ព្រាប សុវណ្ណ ដែលជាអ្នកតំណាងស្រាបៀរលីអូ បានមានប្រសាសន៍ថា កម្មវិធី «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» រដូវកាលទី 6 នេះ មិនមែនជាការប្រដាល់លក្ខណៈថ្នាក់ជាតិដូចរដូវកាលមុនៗទេ តែជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ។ លោក ព្រាប សុវណ្ណ បានណែនាំកំពូលអ្នកប្រដាល់កម្ពុជា ឡាវ និងថៃ ចំនួន8រូប គឺ ណាំផុនភេតចិត្តា, សេក គឹមរួន, វៃ ហ៉ៃ្វ, ឆៃ សារ៉ា,ហ្វាសាំងស៊ិតអត្ថភី, មុត ខ្លឹមខ្មៅ, ខាវ ផុង និង ចាន់ រតនា នឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះ។
ការឧបត្ថម្ភនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡា ប្រដាល់កម្ពុជា និងកីឡាករកម្ពុជា។ លោក ព្រាប សុវណ្ណ បានឲ្យដឹងថា «យើងជឿជាក់ ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីចូលរួមទស្សនាការប្រកួតរបស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និងខ្លាំងៗជាច្រើនរូប។ ហើយស្រាបៀរលីអូ នឹងនៅទីនេះដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះរបស់កីឡាករកម្ពុជាទាំងអស់»។
ចែករំលែកព័តមាននេះ