ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចែក​កូនជ្រូក កង់ ដល់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក​ជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាន​នាំ​យក​ទោចក្រយាន​ចំនួន​១៦០​គ្រឿង

ខេត្តសៀមរាប ៖ លោក​ជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាន​នាំ​យក​ទោចក្រយាន​ចំនួន​១៦០​គ្រឿង និង​កូនជ្រូក​ចំនួន​១០០​ក្បាល​ដែល​ជា​អំណោយ​ដ៏​សប្បុរសធម៌​របស់​ប្រជាជន​កូរ៉េ​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ក្នុង​អនុ​វិទ្យាល័យ​នគរ​ភាស ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​សមាគម​កូរ៉េ​ប្រចាំ​ខេត្ត  បងប្អូន​សប្បុរ​ជន ជនជាតិ​កូរ៉េ និង អាជ្ញាធរ​ស្រុក ឃុំ ចូលរួម​ផង​ដែរ ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក លុក ផុស អភិបាល​នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ​បាន​បញ្ជាក់​អំពី​ស្ថានភាព​ភូមិសាស្ត្រ​សន្តិសុខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​រួច​មក​លោក លី ហ្យុ​ន​ស៊ូ ប្រធាន​ក្រុម​អ្នក​ស្ម័​ត្រ​ចិត្ត​កូរ៉េ​បាន​គូសបញ្ជាក់​ថា នេះ​ជា​លើក​ទី​១០​ហើយ​ក្នុង​ការ​ផ្តល់​កង់​ដល់​សិស្សា​នុសិស្ស​នៅ​តាម​ជនបទ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា ដែល​សប្បុរសជន​ប្រជាជន​កូរ៉េ​ចំនួន​៣០០​នាក់​ដែល​បាន​បរិចាគ​ធនធាន​ក្នុង​ការ​ចូល រួម​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជាជន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

ម្យ៉ាងទៀត​ក្នុង​ពេល​កន្លង​មក​សប្បុរសជន និង​គ្រូពេទ្យ​ស្ម័​ត្រ​ចិត្ត​កូរ៉េ​បាន​ចុះ​មក​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ និង​ផ្តល់​កង់​ដល់​សិស្ស និង​ផ្តល់​ជ្រូក​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ា​រិ​ន  ។ លោក​ជំទាវ យូ សុភា ក៏​បាន​សំណូមពរ​មួយ​ចំនួន​ដល់​សប្បុរសជន​ជួយ​ដល់​លើ​វិស័យ​សុខាភិបាល​សំខាន់​ការ​បង្កើត​មណ្ឌល​សុខភាព​រួម​ទាំង​អណ្តូងទឹក សាលារៀន ក្នុង ការ​ជួយ​សម្រួល​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ ៕