ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ចុះ​ទៅ​ជួយ បែរជា​ត្រូវ​វា​សម្លា.ប់​វិញ

6 ឆ្នាំ មុន

កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកនេសាទ​បង្កង​ម្នាក់ បាន​ជួយ​ដោះ​លែង​ត្រី​បា​ឡែ​ន​មួយ​ក្បាល​ចេញពី​សំណាញ់​នេសាទ តែ​ត្រូវ​បាន​វា​សម្លា.ប់​ឲ្យ​ដាច់ខ្យល់​ភ្លាម​ៗ​មួយ​រំពេច​។

កា​ណា​ដា ៖  តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នកនេសាទ​បង្កង​ម្នាក់ បាន​ជួយ​ដោះ​លែង​ត្រី​បា​ឡែ​ន​មួយ​ក្បាល​ចេញពី​សំណាញ់​នេសាទ តែ​ត្រូវ​បាន​វា​សម្លាប់​ឲ្យ​ដាច់ខ្យល់​ភ្លាម​ៗ​មួយ​រំពេច​។

លោក Joe Howlett មក​ពី New Brunswick ប្រទេស​កា​ណា​ដា បាន​ជួយ​សត្វ​ត្រី​បា​ឡែ​ន​មិន​តិច​ក្បាល​ទេ អស់​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​។

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​ក៏​បាន​ប្រទះ​ឃើញ​ត្រី​បា​ឡែ​ន​មួយ​ក្បាល​ទៀត​ជាប់​សំណាញ់​។ ដោយ​ឃើញ​ដូចនេះ លោក​ក៏​ចុះ​ទៅ​ជួយ​ដោះ​សំណាញ់​ចេញពី​សត្វ​ជិត​ផុត​ពូជ​មួយ​ក្បាល​នេះ​។

តាម​ការ​រាយការណ៍​របស់ Medicine Hat News បាន​ឲ្យ​ដឹង​ថា លោក Joe បាន​ជួយ​ដោះ​សំណាញ់​បាន​សម្រេច​ហើយ តែ​ត្រូវ​ត្រី​បា​ឡែ​ន​មួយ​ក្បាល​នោះ​វាយប្រហារ​។

លោក Mackie Green ដែល​មក​ពី​ក្រុម​ជួយ​សង្គ្រោះ​ត្រី​បា​ឡែ​ន​បាន​ប្រាប់​ថា​៖ «​ត្រី​បា​ឡែ​ន​នោះ​ត្រូវ​បាន​ដោះ​លែង​ចេញពី​សំណាញ់​បាន​រួចរាល់​ហើយ តែ​វា​បាន​ត្រឡប់​ខ្លួន​មួយ​ទំហឹង ដែល​ធ្វើ​ឲ្យ Joe ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​»​។

ការ​ស្លាប់​របស់ Joe ដែល​ជា​មនុស្ស​មានចិត្ត​ធម៌​ស្រឡាញ់​សត្វ​ជិត​ផុត​ពូជ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​៕