ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ជនប្រដាប់អាវុធ​3​នាក់​ដែល​បា.ញ់​លើ​ប៉ូលិស

6 ឆ្នាំ មុន

អីុស្រា​អែ​ល ៖ យោង​តាម​ប៉ូលិស​ថា ជនប្រដាប់អាវុធ​៣​នាក់ កាលពី​ថ្ងៃ​ទី​១៤ កក្កដា បាន​បា.ញ់ប្រហារ​មក​លើ​ប៉ូលិស​អីុស្រា​អែ​ល​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ចាស់​មុន​ពេល​រត់គេច​ខ្លួន​ទៅ​កាន់​ទីតាំង

អីុស្រា​អែ​ល ៖ យោង​តាម​ប៉ូលិស​ថា ជនប្រដាប់អាវុធ​៣​នាក់ កាលពី​ថ្ងៃ​ទី​១៤ កក្កដា បាន​បាញ់ប្រហារ​មក​លើ​ប៉ូលិស​អីុស្រា​អែ​ល​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ចាស់​មុន​ពេល​រត់គេច​ខ្លួន​ទៅ​កាន់​ទីតាំង​ប្រាង្គ​ហ៍​ព្រះ​វិហារ​អ៊ិ​ស្លា​ម ហើយ​ត្រូវ​ប៉ូលិស​ដេញ​តាម​រួច​បាញ់​សម្លាប់ ។

ដោយ​ពុំ​ផ្តល់​ភាព​លម្អិត​ថែម​ទៀត ប៉ូលិស​អីុស្រា​អែ​ល​និយាយ​ថា ប៉ូលិស​ច្រើន​នាក់​រង​របួសធ្ងន់​ក្នុង​ការ​វាយប្រហារ​នេះ ។ វា​ជា​ការ​វាយប្រហារ​ដោយ​អាវុធ​ទ្រង់ទ្រាយ​បែប​នេះ​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ នៅ​តំបន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ចាស់ ស្ថិត​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ភាគ​ខាងកើត​កាន់កាប់​ដោយ​អីុ​ស្រា​អែ​ល ។ ប្រាង្គ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​ជាទី​តាំង​សក្ការបូជា​សំខាន់​ទី​៣​របស់​សាសនា​អ៊ិ​ស្លា​ម ។

ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៥​មក អីុ​ស្រា​អែ​ល និង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដែល​អីុស្រា​អែ​ល​កាន់កាប់​កើត​មាន​អំពើ​ហិង្សា​ជាប់​រដឹក បណ្តាល​ឱ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​២៨០​នាក់ ចំណែក​ជនជាតិ​អីុ​ស្រា​អែ​ល​៤២​នាក់ អា​មេ​រិ​ក​២​នាក់ ហ្ស​ក​ដា​នី​២​នាក់ អេ​រី​ត្រេ​ម្នាក់ ស៊ូ​ដង់​ម្នាក់ និង​អង់គ្លេស​ម្នាក់​ក៏​ស្លាប់​ដែរ ។ ជន​ប៉ា​ឡេ​ស្ទី​ន​ភាគច្រើន​ដែល​ស្លាប់​ជា​អ្នក​វាយប្រហារ​មាន​វ័យក្មេង​ៗ​ដោយ​ប្រើ​​កាំបិត​ជា​អាវុធ ៕